* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចចរចាព្រំដែនរវាងប្រទេស និងប្រទេស ជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាននោះទេ
* កម្ពុជា-អ៉ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ
* លោក ត្រាំ ថាសហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយរុស្ស៊ីនិងចិន អំពីការរំសាយអាវុធនុយក្លេអ៊ែរ
* បាញ់ប្រហារក្នុងសាលាបឋមសិក្សាមួយនៅអាមេរិក សម្លាប់មនុស្ស ៤នាក់ ជនសង្ស័យត្រូវពលរដ្ឋបាញ់សម្លាប់តាមក្រោយ
* ថ្លែងទៅកាន់កិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ការបង្ក្រាបស្កេម គួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នា ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ
* ក្នុងនាមជារដ្ឋសមាជិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA
* ហ៊ូទី បើកការវាយប្រហារដ៏សាហាវ លើវិមានប្រធានាធិបតីយេម៉ែន ដែលស្ថិតនៅក្នុងទីក្រុង Aden
* ការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ទ័ពថៃ ត្រូវបានលើកក្នុងកិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវពលរដ្ឋខ្មែរកុំដើរហួស ឬជ្រុល លើបញ្ហាទំនិញថៃ, ទោះបីក្រុមហ៊ុនថៃ តែបើផលិតនៅខ្មែរ គឺស្មើទំនិញខ្មែរ (Video inside)

17-11-2025 12:41

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរកុំដើរហួស ឬជ្រុល លើបញ្ហាទំនិញថៃ, ទោះបីក្រុមហ៊ុនរបស់ថៃ ឬថៅកែជាជនជាតិថៃក៏ដោយ បើសិនផលិតនៅក្នុងប្រទេសកម្ពុជា នោះមានន័យថា ទំនិញ ឬផលិតផលទាំងអស់នោះ គឺជារបស់ខ្មែរ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានពន្យល់ទៅកាន់ប្រជាពលរដ្ឋថា ជាក់ស្ដែងដូចស្ថានីយប្រេង PTT ថ្វីត្បិតតែប្រភពរបស់ក្រុមហ៊ុនមកពីប្រទេសថៃក៏ពិតមែន ប៉ុន្ដែនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺ PTT មិនបាននាំចូលប្រភពប្រេងមកពីប្រទេសថៃទៀតនោះទេ ពោលនាំចូលមកពីប្រទេសសិង្ហបុរី ដូច្នេះប្រជាពលរដ្ឋអាចប្រើប្រាស់បានធម្មតា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំនិយាយរឿងមួយ កុំជ្រុលទៅហួស ជ្រុលហួសរហូតដល់អ្នកវិនិយោគថៃ ផលិតទំនិញនៅកម្ពុជាមិនព្រមទិញដែរ អាហ្នឹងជាការខុសក្បួន គេផលិតនៅកម្ពុជា ចាត់ទុកជាទំនិញរបស់កម្ពុជា [...] ហើយប្រេង PTT រាល់ថ្ងៃមែនយកប្រេងពីថៃមកលក់ទេ PTT យកប្រេងពីសាំងហ្គាពួរ ពីម៉ាឡេស៊ីយកមកលក់, ហើយអត់ទៅចាក់សាំងទៀត»

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា ការធ្វើបែបនេះគឺជាទង្វើហួសហេតុ​ និងជ្រុលនិយមដែលបង្កឲ្យសម្លាប់សេដ្ឋកិច្ចខ្លួនឯងទៅវិញ។ ពោលគឺ ប្រជាពលរដ្ឋទាំងអស់គួរនាំគ្នាពហិការមិនប្រើប្រាស់ទំនិញដែលនាំមកពីប្រទេសថៃ ដោយឡែកប្រសិនបើទំនិញដែលផលិតក្នុងស្រុក មិនថាជាតិសាសន៍ណាជាអ្នកផលិតនោះទេ គួរនាំគ្នាប្រើប្រាស់ធម្មតា ដើម្បីសេដ្ឋកិច្ចជាតិ។

បើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន,​ គ្រប់វិនិយោគិន ដែលផលិតនៅក្នុងប្រទេសកម្ពុជា ទោះជាតិសាសន៍ណាក៏ដោយ ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា នៅក្នុងន័យនេះ សម្ដេចបានលើកឡើងពីក្រុមហ៊ុន CP ដែលបានចិញ្ចឹមមាន់ ផលិតពងមាន់ នៅកម្ពុជា, ក្រមហ៊ុនផលិតស៊ីម៉ង់ត៍ ខេ សុីមេន និងការ៉ាសសាំង PTT ជាដើម។

ក្នុងន័យដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឲ្យមានការយល់ឃើញតុល្យភាព ទប់ស្កាត់អាកប្បកិរិយាដែលបង្កឲ្យចលនាជ្រុលនិយម និងបន្តគាំទ្រទំនិញដែលផលិតក្នុងប្រទេស ដើម្បីធានាឲ្យមានកំណើនសេដ្ឋកិច្ច និងស្ថិរភាពវិនិយោគនៅកម្ពុជា៕