* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចុះសួរសុខទុក្ខស្ដ្រីខ្មែរម្នាក់ ដែលត្រូវក្រុមទាហានថៃចាប់រំលោភបូក ពេលធ្វើដំណើរប្រទេសកម្ពុជាវិញ, កម្ពុជាកំពុងប្រមូលព័ត៌មាន ដើម្បីបង្ហាញទង្វើស្មោគគ្រោករបស់ទាហានថៃ

17-11-2025 14:10

(បាត់ដំបង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខស្ដ្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។

ក្រោយជួបជាមួយស្ដ្រីរងគ្រោះរួច ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា បច្ចុប្បន្ននារីរងគ្រោះហាក់មានស្មារតីល្អប្រសើរឡើងវិញ ខណៈកាលពីម្សិលមិញនាងស្ថិតក្នុងស្ថានភាពមួយភ្លេចភ្លាំង។ ប៉ុន្ដែក្រោមការយកចិត្តទុកដាក់មើលថែពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពរបស់នារីរងគ្រោះបានប្រសើរឡើងវិញផងដែរ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានលើកឡើង ដោយបង្ហាញអំពីចំណាត់ការបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃនោះ គឺអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងប្ដឹងទៅអន្ដរជាតិឲ្យឃើញអំពីទង្វើដ៏ស្មោគគ្រោករបស់ក្រុមទាហានថៃ មកលើនារីរងគ្រោះដែលជាជនជាតិខ្មែរ។

លោកអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការសមាគមនានា កំពុងសហការគ្នាក្នុងការប្រមូលព័ត៌មាន [...] យើងកំពុងរហ័សដៃរហ័សជើង ដើម្បីធ្វើការងារនេះបង្ហាញលើឆាកអន្ដរជាតិ ពីអំពើស្មោគគ្រោកដែលយើងមិនអាចទទួលយកបាន ក្នុងនាមប្រជាពលរដ្ឋដូចគ្នា»។

ជាមួយគ្នានេះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើការនៅប្រទេសថៃ ក្នុងករណីចង់វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រូវតែធ្វើដំណើរជាក្រុម និងជូនដំណឹងមកកាន់ក្រុមគ្រួសារឲ្យបានដឹងពេលកំពុងធ្វើដំណើរ។ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង ត្រូវជូនដំណឹង ឬប្ដឹងជាបន្ទាន់ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្ដរាគមន៍៕