* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ត្រៀមដំណើរទេសចរណ៍ផ្សងព្រេងឡើង «ភ្នំតាក្រហម ក» នៅស្រុកក្រវាញ ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ

17-11-2025 16:35

(ពោធិ៍សាត់)៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ដំណេីរទេសចរណ៍ផ្សងព្រេងឡេីង «ភ្នំតាក្រហម ក» ស្ថិតនៅសហគមន៍រាំងខ្វាវ​ ឃុំសន្ទ្រែ​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ នឹងចាប់ផ្ដើម នៅថ្ងៃទី៥-៦-៧​ ខែធ្នូ​ ឆ្នាំ២០២៥ ដោយចេញដំណើរពីសហគមន៍រាំខ្វាវ។

តាមការជូនដំណឹងរបស់ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា បេីភ្ញៀវទេសចរមានបំណងចង់ចូលរួមដំណេីរផ្សងព្រេងនេះ​ សូមធ្វេីការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកកាន់លេខទូរស័ព្ទ​ 088 510 6352។

សូមជម្រាបថា ភ្នំខ្វាវ ហៅភ្នំតាក្រហមក មានទីតាំងក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់។ កំពូលភ្នំខ្វាវ ឬភ្នំលោកតាក្រហមក ដែលមានកម្ពស់ ១,២០០ម៉ែត្រ អណ្ដូងត្រាំស្បែកគង់ និងទឹកហូរស្ទឹងសេនាធិការ យ៉ាងស្រស់ស្អាត។

ដើម្បីធ្វើដំណើរទៅលេងភ្នំខ្វាវ ហៅភ្នំតាក្រហមកនេះ អ្នកទេសចរណ៍អាចមានជ្រើសរើសផ្លូវធ្វើដំណើរចំនួនបីផ្សេងគ្នា ដោយចេញពីភ្នំពេញទៅដល់ផ្លូវទី១ គឺចូលតាមបំណក់ (ច្រកល្អៀង) ដែលមានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ហើយផ្លូវទី២ ចូលតាមព្រងឹលស្រុកភ្នំក្រវាញ ដែលមានចម្ងាយប្រហែល ៤៧គីឡូម៉ែត្រ និងផ្លូវទី៣ ចូលតាមក្លោងទ្វាវត្តកណ្ដាល (ទីរួមស្រុកក្រវាញ) កាត់តាមភូមិមុលដែលមានប្រវែង ៣៧គីឡូម៉ែត្រ៕