* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងារក្រសួងបរិស្ថាន ចុះទៅពិនិត្យ និងចាត់វិធានការពារបរិស្ថានបន្ទាន់ ករណីទូររថភ្លើងធ្លាក់ផ្លូវបង្កឱ្យលេចធ្លាយប្រេងម៉ាស៊ូត ៣ម៉ឺនលីត្រ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

18-11-2025 09:50

(ពោធិ៍សាត់)៖ ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានចុះពិនិត្យនិងចាត់វិធានការទប់ស្កាត់កុំឱ្យសំណល់ប្រេង ម៉ាស៊ូត ដែលលេចធ្លាយចេញពីទូររថភ្លើង ក្រឡាប់ចេញពីផ្លូវរត់ នៅចំណុចភូមិច្រេស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាកាន។

ក្រុមការងារបានស្នើឱ្យសមត្ថកិច្ចនិងក្រុមហ៊ុនដឹកជញ្ជូនធ្វើការទប់ស្កាត់ក្នុងជំហានដំបូងគឺ៖

ទី១៖ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅប្រមូលសំណល់ប្រេងហូរចេញពីស៉ីទែនរថភ្លើង ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព និងកាត់បន្ថយវិសាលភាពនៃសាយភាយសំណល់ប្រេងទៅទីតាំងផ្សេង
ទី២៖ ពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋរស់នៅក្បែរទីតាំងឧប្បទ្ទហេតុ ដែលអាចទទួលរងផលប៉ះពាល់ដល់សុខភាព
ទី៣៖ លើកទំនប់បន្ថែមនៅទីតាំងឧប្បទ្ទហេតុដើម្បីការពារនិងទប់ស្កាត់ការសាយភាយសំណល់ប្រេង ចូលទៅក្នុងដីស្រែ និងស្រះទឹកប្រជាពលរដ្ឋ
ទី៤៖ ក្រុមហ៊ុនត្រូវធ្វើការសម្អាតសំណល់ប្រេងនៅលើដីចំណីផ្លូវរថភ្លើងអោយអស់ ប្រមូលនិងទុកដាក់សម្ភារះដែលប្រឡាក់សំណល់អោយបានត្រឹមត្រូវដោយអនុលោមតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពបរិស្ថាន
និងទី៥៖ ក្រុមការងារជំនាញត្រូវបន្តសហការជាមួយមន្ទីរពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យការងារសម្អាតសំណល់ប្រេង ដោយបន្តយកសំណាកទឹកនៅទីតាំងដែលអាចទទួលរងផលប៉ះពាល់មកវិភាគ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ករណីលេចធ្លាយប្រេងចេញពីទូររថភ្លើង បានកើតឡើងនាពេលនេះ ជាលើកទី២ ក្នុងរយៈពេលត្រឹមតែ៤ខែ ចុងក្រោយនៃឆ្នាំ២០២៥។ ករណីទី១ បានកើតឡើងនៅក្នុងសង្កាត់រុនតាឯក ក្រុងបាត់ដំបង នាខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

ការស្តារបរិស្ថាន ទប់ស្កាត់ការបំពុលបរិស្ថាន ត្រូវចំណាយពេលយូរ ប្រើពេលរហូតដល់ទៅ៣ខែទើបអាចរៀបចំឱ្យមានភាពស្អាតឡើងវិញ និងទប់ស្កាត់ការប៉ះពាល់ដលបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយឡែកករណីលើកទី២នេះ បណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញលេចធ្លាយប្រេងមកក្រៅ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ដោយសំណល់ប្រេងភាគច្រើនបានស្ថិតនៅលើទីតាំងដីចំណីផ្លូវរថភ្លើងដែលទំហំ ៦០០០ម៉ែត្រការ៉េ៕