* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន នៅទីរួមខេត្តស្វាយរៀង

18-11-2025 10:13

(ស្វាយរៀង)៖ ក្រសួងព័ត៌មាន បានរួមសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន នៅទីរួមខេត្តស្វាយរៀង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងមានសមាសភាពចូលរួមពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០នាក់។

នាឱកាសនោះដែរ​ លោក ឡុង សេង បានថ្លែងថា សភាពការណ៍គ្រឿងញៀនទាំងតំបន់ និងសកលលោក នៅតែបន្តវិវត្តន៍ប្រែប្រួលគួរឱ្យព្រួយបារម្ភ ហើយកម្ពុជាបានទទួលរងឥទ្ធិផលពីការវិវត្តន៍នេះ ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀនមានចំនួន ១០លើ, សារាចរណែនាំ និងបទបញ្ជាផ្សេងៗ សំដៅដល់ការធ្វើយ៉ាងណារួមគ្នាជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មានគ្រឿង។

លោក ឡុង សេង បានបន្តថា ការងារផ្សព្វផ្សាយអប់រំជាកិច្ចការអាទិភាព និងត្រូវបានចាត់ទុកថាជាយន្តការដ៏មានប្រសិទ្ធក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកន្លងមកមានស្ថានីយ៍ទូរទស្សន៍ វិទ្យុ សិល្បករ-សិល្បការិនី ពិធីករ-ពិធីការិនី អ្នកផលិតមាតិកា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជ្រាបនូវការយល់ដឹងអំពីបញ្ហាគ្រឿងញៀន ទៅកាន់គ្រប់មជ្ឈដ្ឋាន។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឱ្យដឹងថា គោលបំណងនេះដើម្បីបន្តជំរុញស្មារតី និងចលនាជាតិតែមួយ ដើម្បីចូលរួមផ្សព្វផ្សាយ អប់រំ ឱ្យបានសកម្មគ្រប់មជ្ឈដ្ឋាន អំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដោយម្នាក់ៗមិនពាក់ព័ន្ធនឹងគ្រឿងញៀន៕