* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តតាកែវ អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ក្រុមហ៊ុន​ ក្រោមទុនវិនិយោគជាង១៤៨លានដុល្លារ​​ នៅរយៈពេល ១០ខែឆ្នាំ២០២៥ (Video inside)

18-11-2025 11:05

(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ អនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ក្រុមហ៊ុន​ ដែលមានទុនវិនិយោគ​ជាង ១៤៨លានដុល្លារ​​ ​ដើម្បីបង្កើតការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ក្នុងឆ្នាំ២០២៥នេះ ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ​ តាមរយៈអនុគណៈកម្មការវិនិយោខេត្ត ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥នេះ បានអនុម័តគម្រោងចុះបញ្ជីក្រុមហ៊ុនវិនិយោគចំនួន៤៥ក្រុមហ៊ុន ក្រោមទុនវិនិយោគចំនួន១៤៨លានដុល្លារ។ ក្នុងនោះរួមមានក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម សម្ភារផ្ទះបាយ សម្ភារវេចខ្ចប់សម្លៀកបំពាក់ ឧបករណ៍ហាត់ប្រាណ ប្លាស្ទិក ខ្សែប្រាំង និងហ្គែរ សម្រាប់កង់ម៉ូតូ និងរថយន្ត។​​​

ជាមួយគ្នានេះ ក្នុងរយៈពេល១០ខែនេះ មានរោងចក្រថ្មីដែលបានសាងសង់រួចរាល់ ដើម្បីបើកដំណើរការ មានចំនួន១៤៩​ ក្នុងចំណោមរោងចក្រដែលបានស្នើសុំចុះបញ្ជីក្នុងខេត្ត។​ រោងចក្រ សហគ្រាសទាំងនោះ មានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និង រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

លោកបន្ថែមថា ការទាក់ទាញបាននូវរោងចក្រសហគ្រាសពីក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តតាកែវពេលនេះ គឺដោយសារខេត្តនេះមានសក្តានុពល ដូចជា សំបូរកម្លាំងពលកម្មវ័យក្មេង ​មានទីតាំងភូមិសាស្ត្រ និងផ្លូវគមនាគម ប្រកបដោយសក្តានុពល ដោយមានការតភ្ជាប់ជាមួយនឹងផ្លូវជាតិធំៗ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិតេជោ និងនៅថ្ងៃខាងមុខ ក៏មានព្រែកជីកហ្វូណន ដែលងាយស្រួល ដល់ការដឹកជញ្ជូន និងងាយស្រួលដល់ការធ្វើធុរកិច្ច។

បើតាមអភិបាលខេត្តរូបនេះ បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រដំណើរការចំនួន ៨១៩រោងចក្រ មានកម្មករនិយោជិតជាង១២ម៉ឺននាក់ ក្នុងនោះស្រ្តីមានជាង៨ម៉ឺននាក់។
ក្នុងចំណោមនោះ រោង​ចក្រវាយណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានចំនួន១៣៥ មានកម្មករនិយោជិត ជាង១០ម៉ឺននាក់។ រោងចក្រក្រៅពីកាត់ដេរ មានចំនួន ៦៨៤សហគ្រាស មានកម្មករនិយោជិតជាង២ម៉ឺន៥ពាន់នាក់។

ចំណែករោងចក្រធុនធំកំពុងសាងសង់ និងដំណើរការមានចំនួន១៩៧រោងចក្រ ប្រើប្រាស់កម្លាំងពលកម្ម ជាង៨ម៉ឺន៨ពាន់នាក់ ក្នុងនោះស្រ្តីជាង៦ម៉ឺននាក់។ រីឯសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលកំពុងដំណើរការមានចំនួន ៧៦៨ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មជាង១ម៉ឺននាក់ ក្នុងនោះស្រ្តីមានជាង៦ពាន់នាក់។ ក្រៅនេះ ខេត្តតាកែវក៏មានសិប្បកម្មខ្នាតតូច លក្ខណៈគ្រួសារ ដូចតម្បាញហូលផាមួង ក្រមាសូត្រ ​ជាដើម៕