* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ដ្រីនគរបាលជាតិក្រោមឱវាទ

18-11-2025 11:46

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញចូលរួមជាគណៈអធិបតីបើកវគ្គផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ដ្រីនគរបាលជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា តំណាងលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលថ្ងៃនេះ មានថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តីនគរបាលជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបចំនួន១៨០នាក់។

ប្រធានលេខាធិការដ្ឋាន បានបន្ដថា កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលនេះ គឺសកម្មភាពឆ្លើយតបទៅនឹងសុចនាករទាំងគុណវិស័យ និងបរិមាណវិស័យ ដើម្បីឈានទៅសម្រេចនូវទិសដៅ ដែលបានកំណត់ គឺគ្រប់មន្ដ្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ត្រូវទទួលបាននូវការផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ប្រធានលេខាធិការដ្ឋាន បានអះអាងថា ឆ្លើយតបទៅនឹងគោលការណ៍របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីនគរបាលជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការសកម្មភាពការងាររបស់គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

លោកបានគូសបញ្ជាក់ថា សម្រាប់ឆមាសទី១ និងដើមត្រីមាសទី៤ ឆ្នាំ២០២៥នេះ គណៈកម្មាធិការបានផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ បានចំនួន១៣លើក គិតទាំងលើកនេះ ដែលមានមន្ត្រីរាជការ ទទួលបានចំណេះដឹងជាង ៤,០០០នាក់ ដោយពុំទាន់អំពីគិតពីចំនួន នៃការទទួលចំណេះដឹងនានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារមួយមានភាពស្មុគស្មាញ ទាមទារឱ្យមានការឆ្លើយតបជាពហុវិសយ និងត្រូវមានចូលរួមពីគ្រប់សមាសភាពសង្គម ចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាពរដ្ឋ ឯកជន សង្គមស៊ីវិល អង្គការមនុស្សធម៌ និងសាសនា។ ក្នុងន័យនេះ ការងារបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗ មានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាននូវការលុបបំបាត់ទីផ្សារគ្រឿងញៀន មានន័យថា គ្មានអ្នកប្រើគ្រឿងញៀន គឺគ្មានទីផ្សារ គ្មានទីផ្សារ គឺគ្មានអ្នកនាំគ្រឿងញៀនយកមកលក់ ឬចែកចាយ។ ដូច្នេះការចាប់ផ្តើមពីការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន ជាការសម្រេចចិត្តមិនពាក់ព័ន្ធ និងមិនប្រើប្រាស់គ្រឿងញៀន ពីខ្លួនយើងម្នាក់ៗឈានទៅបង្កើតបានជាក្រុមគ្រួសារមួយគ្មានគ្រឿងញៀន និងទីកន្លែងធ្វើការមួយគ្មានអ្នកប្រើគ្រឿងញៀន រហូតដល់ភូមិ ឃុំ និងសហគមន៍មួយ គ្មានគ្រឿងញៀន។

ផ្តើមចេញពីទស្សនាទាននេះ កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលក្នុងពេលនេះ និងផ្តោតលើចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖

*ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា
*ផលប៉ះពាល់នៃគ្រឿងញៀន និងសុខភាព
*ចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន និងអត្តសញ្ញាណនៃគ្រឿងញៀន
*ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ប្រធានបទទាំងបួនលើខាងនេះ នឹងធ្វើបទឧទ្ទេសនាមដោយ ថ្នាក់ដឹកនាំដែលអញ្ជើញ ពីអង្គភាពជំនាញពាក់ព័ន្ធ ហើយមិនមែនជាគ្រូ ឬសាស្ត្រាចារ្យជំនាញ ប៉ុន្តែជាមន្ត្រីជំនាញដែលមានបទពិសោធលើកិច្ចការនេះ៕