* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

BREAKING (Update): ករណីរំដោះឧក្រិដ្ឋជនវៀតណាមពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសមេក្លោងបានម្នាក់ ខណៈបក្ខពួកផ្សេងទៀតបន្ដរត់គេច

18-11-2025 13:03

(ស្វាយរៀង)៖ ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលជាមេក្លោងបានម្នាក់ត្រឡប់មកវិញហើយ ខណៈបក្ខពួកផ្សេងទៀតដែលជាអ្នកទោស និងអ្នកមករំដោះបន្ដរត់គេចខ្លួននៅឡើយ។

សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀង បានឲ្យដឹងថា បន្ទាប់ពីអ្នកទោសជនជាតិវៀតណាម ដែលត្រូវបានបក្ខពួកមករំដោះចេញពីសាលាដំបូងខេត្តស្វាយរៀងនោះ ទាំងកម្លាំងអនុរក្សពន្ធនាគារ កម្លាំងនគរបាល និងអាវុធហត្ថ បានសហការគ្នាយ៉ាងស្អិតរមួតស្រាវជ្រាវភ្លាមៗ រហូតដល់ដល់ការចាប់ខ្លួនអ្នកទោសវិញបានម្នាក់ ដែលជាមេក្លោង រួមជាមួយរថយន្ដមួយគ្រឿងដែលជាមធ្យោបាយសម្រាប់ពួកគេជិះគេចខ្លួននៅពេលរំដោះ។

សមត្ថកិច្ចខេត្តស្វាយរៀង បានអះអាងថា អ្នកទោស៦នាក់ ដែលត្រូវបានរំដោះទាំងព្រឹកនៅពេលបញ្ជូនទៅបន្ដនីតិវិធីនៅតុលាការនេះ សង្ស័យពួកគេពាក់ព័ន្ធករណី Scam Online ដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ខ្លួន បានកាលពីពេលកន្លងទៅ។

ផ្អែកតាមរូបភាពដែលបានបង្ហាញដោយវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព នៅបរិវេណសាលាដំបូងខេត្តស្វាយរៀង បានឲ្យឃើញថា មុនពេលមន្ដ្រីពន្ធនាគារបញ្ជូនមកដល់សាលាដំបូងខេត្ត គេឃើញស្ដ្រីម្នាក់ស្លៀកពាក់ខោអាវខ្មៅ និងមានពាក់ម៉ាស ដើរចូលមកកន្លែងចំណតរថយន្ដទីដែលមន្ដ្រីពន្ធនាគារ និងឲ្យអ្នកទោសទាំងអស់នោះចុះពីរថយន្ដ។ ឈរមួយសន្ទុះនៅពេលរថយន្ដដឹកអ្នកទោសមកដល់ អនុរក្សពន្ធនាគារបានឲ្យអ្នកទោសទាំងអស់នោះ ហើយស្ដ្រីខាងលើក៏បានដើរទៅក្បែរទ្វារចុះ។

ក្នុងអំឡុងពេលឈរក្បែរគ្នា អ្នកទោសម្នាក់ទំនងជាមេក្លោងដែលដឹងផែនការច្បាស់ បានឆ្លៀតឆក់កាំភ្លើងខ្លីមួយដើមពីស្ដ្រីខាងលើ ដែលបានត្រៀមរៀបចំរួចរាល់ និងបានបាញ់រះមកលើសមត្ថកិច្ចដែលឈរការពារ រួចរត់ចេញទៅក្រៅឡើង រថយន្ដដែលពួកគេបានត្រៀមរៀបចំរួចរាល់ ដើម្បីជិះគេចខ្លួនតែម្ដង។ នៅពេលនោះ សមត្ថកិច្ចក៏បានបាញ់ដើម្បីការពារខ្លួន និងបញ្ឈប់សកម្មភាពក្រុមឧក្រិដ្ឋជននោះដែរ ប៉ុន្ដែមិនអាចបញ្ឈប់បាន។

រំលងបានប៉ុន្មានម៉ោង សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធបានស្ទាក់ចាប់បានរថយន្ដដែលឧក្រិដ្ឋជនជិះរត់គេចខ្លួនមួយគ្រឿង ក្នុងចំណោមរថយន្ដពីរគ្រឿង។ រថយន្ដនោះបានបើកធ្លាក់ស្រែ ហើយសមត្ថកិច្ចបានចាប់ខ្លួនអ្នកទោសម្នាក់ត្រឡប់មកវិញផងដែរ។ ដោយឡែក អ្នកទោស៥នាក់ផ្សេងទៀត រួមទាំងស្ដ្រីដែលមករំដោះនោះ នៅបន្ដរត់គេចសមត្ថកិច្ចចាប់មិនទាន់បាននៅឡើយទេ។

យ៉ាងណាមិញ ក្នុងហេតុការណ៍រំដោះអ្នកទោសនេះ មិនបណ្ដាលឲ្យសមត្ថកិច្ចណាម្នាក់រងគ្រោះថ្នាក់នៅពេលបាញ់តដៃគ្នានោះទេ៕