* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋក្នុងស្រុកស្ទោង នឹងមានបណ្ដាញទឹកស្អាតគ្រប់ផ្ទះទាំងអស់ នៅឆ្នាំ២០២៦ខាងមុខ

18-11-2025 14:38

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជំរុញគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ។

ថ្លែងក្នុងវគ្គសិក្ខាសាលាថ្នាក់ស្រុកប្រចាំឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយអង្គការទស្សនពិភពលោកប្រចាំស្រុកស្ទោង, លោកសាយ គឹមឡម បានសង្កត់ធ្ងន់ថា អង្គការទស្សនៈពិភពលោកគឺជាដៃគូអភិវឌ្ឍន៍ដ៏មានសក្តានុពលបំផុតមួយ ក្នុងចំណោមដៃគូជាច្រើនទៀត ក្នុងការលើកកម្ពស់និងអភិវឌ្ឍន៍មូលដ្ឋានជាច្រើនវិស័យដូចជាអប់រំ សុខភាព អនាម័យ កសិកម្ម ទឹកស្អាតជាអាទិ៍ ដែលពិតជាបានរួមចំណែកយ៉ាងធំធេងបំផុត ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងស្រុកស្ទោងឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ក៏បានលើកទឹកចិត្តដល់អាជ្ញាធរឃុំគ្រប់ឃុំ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យល្អឡើងថែមទៀត ជាមួយអង្គការទស្សនៈពិភពលោក ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជារដ្ឋាករទឹកស្វ័យតស្ទោង-តាំងក្រសាំង ក្នុងការតភ្ជាប់បណ្ដាញទឹកស្អាត ជូនពលរដ្ឋបានប្រើប្រាស់ ជាពិសេសពលរដ្ឋដែលមានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រឱ្យអស់ពីលទ្ធភាព។

បន្ថែមពីនេះ លោក សាយ គឹមឡម បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកស្រី ចាន់ សុផល និងសហការី តំណាងអង្គការទស្សនៈពិភពលោក ពិសេសប្រជាជននិងថ្នាក់ដឹកនាំនៃប្រទេសម៉ាឡេស៊ី ដែលជាអ្នកឧបត្ថម្ភគាំទ្រនូវមូលនិធិ យ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការគណនា និងតែងតែឧបត្ថម្ភគាំទ្រ នូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ ដល់រដ្ឋបាលស្រុកស្ទោង សម្រាប់ធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋ ដែលងាយរងហានិភ័យនិង ជួបឧបទ្ទវហេតុផ្សេងៗ។

សូមជម្រាបថា ក្នុងអង្គសិក្ខាសាលានេះមានការប្រគល់ ទទួលនូវគ្រឿងឧបភោគបរិភោគ ជារួមមាន៖ មី១០០កេស ទឹកស៊ីអ៊ីវ ១០០យួរ ប្រេងឆា១០០ដប និងត្រីខរ ១០០យួរផងដែរ៕