* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បន្តបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសនេសាទ, នាយខណ្ឌជលផល អំពាវនាវពលរដ្ឋទាំងអស់កុំប្រព្រឹត្តបទល្មើស ដើម្បីការពារមច្ឆាជាតិ

18-11-2025 14:59

(កណ្ដាល)៖ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានបន្តដឹកនាំក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ដូចភ្លៀងរលឹម នៅតាមភូមិសាស្ត្រតំបន់ទឹកលិច ទូទាំងខេត្តកណ្ដាល សំដៅកម្ទេចចោលរាល់បទល្មើសដែលបង្កវិនាសកម្មផលមច្ឆាជាតិ មិនឲ្យបំផ្លិចបំផ្លាញឡើយ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ហេង សុភារិទ្ធ បានបញ្ជាក់ថា លោកមិនដែលពាក់ព័ន្ធនឹងសំណូកណាមួយ ឲ្យគេប្រព្រឹត្តបទល្មើសនេសាទនោះទេ ពោលគឺលោកមិនពាក់ព័ន្ធដាច់ខាត ប៉ុន្តែបានដាក់បទបញ្ជាដល់មន្ត្រីជលផលទាំងអស់ទូទាំងខេត្ត ត្រូវចុះអនុវត្តបង្ក្រាបឲ្យអស់រាល់បទល្មើសនេសាទ នៅភូមិសាស្ត្រដែនទឹកក្នុងខេត្តកណ្ដាល ហើយពិសេសមិនឲ្យពាក់ព័ន្ធដាច់ខាតនឹងសំណូកណាមួយជាថ្នូរការបើកឲ្យប្រព្រឹត្តិបទល្មើសដោយសេរីជាដាច់ខាត។ បើដឹងថានរណាហ៊ានពាក់ព័ន្ធ បានន័យថា អ្នកនោះកំពុងចូលរួមប្រព្រឹត្តបទល្មើសដែរ។

ក្នុងនាមមន្ត្រីជំនាញជលផលខេត្ត, លោក ហេង សុភារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនថាអ្នកណាទេ មិនគួរប្រព្រឹត្តបទល្មើសនេសាទឡើយ ព្រោះវាបានបានផ្លិចបំផ្លាញផលមច្ឆាជាតិ យើងខ្លាំងណាស់ ហើយបើសិនជារកឃើញថា នរណាហើយជាប់ពាក់ព័ន្ធ នោះកម្លាំងជំនាញនឹងអនុវត្តន៍ច្បាប់មិនខានឡើយ។ កម្លាំងជលផល នឹងនៅតែបន្តចុះបង្ក្រាបគ្រប់ទីតាំងបទល្មើសទាំងអស់ ទូទាំងខេត្តកណ្ដាល។

សូមជម្រាបថា ខណ្ឌរដ្ឋបាលជលផលកណ្តាល បានធ្វើសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទជាហូរហែរមកហើយ។ មកដល់ថ្ងៃសុក្រទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការអធិការដ្ឋានរដ្ឋបាលចតុមុខ ផ្នែកបាសាក់ ផ្នែករកាកោង សង្កាត់ពញាឮ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ស្បៃមុង នៅចំណុចភូមិដងគោម និងភូមិកំពង់ក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ប្រើមធ្យោបាយកាណូតចំនួន៤គ្រឿង កម្លាំងសរុប៣៥នាក់។

លោកបន្តថា ជាលទ្ធផលអនុវត្តបានរួមមាន លូស្បៃមុងស្មើ៤៥មាត់លូ, របាំងស្បៃមុងស្មើ៥២៥០, បង្គោលតូច ធំស្មើ៤៥០ដើម និងលែងត្រីចម្រុះចូលបឹងវិញចំនួនស្មើ១៣៥គីឡូក្រាម៕