* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្មដា រក្សាបានសភាពស្ងប់ស្ងាត់ តែពលរដ្ឋកើតអារម្មណ៍ភិតភ័យ ក្រោយមានព័ត៌មានថៃប្រកាសវាយ (Video inside)

18-11-2025 15:18

(ពោធិ៍សាត់)៖ រហូតដល់មកដល់វេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សភាពការណ៍នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រាក្សាបានសភាពស្ងប់ស្ងាត់មិនមានបាតុភាពណាមួយកើតឡើងនៅតំបន់ព្រំដែនខ្មែរ-ថៃនោះឡើយ។

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ មានការទទួលបានប្រភពព័ត៌មានថា កង​ទ័ព​ថៃ មានផែនការវាយប្រហារចូលមកកាន់កាប់ទឹកដីកម្ពុជានៅភូមិសាស្ត្រឃុំថ្មដា​រង្វង់​ថ្ងៃ​ទី១៧ និង១៨ ខែវិច្ឆិកានេះ។ ទោះជាយ៉ាងនៅថ្ងៃទី១៧ ខែវិច្ឆិកា និងដល់រសៀលថ្ងៃ​ទី​១៨ ខែវិច្ឆិកា មិនសភាពការណ៍ណាមួយកើតឡើងនោះឡើយ។

ថ្មដាដែលជាទីកន្លែងស្ងប់ស្ងាត់ពេលមិនទាន់មានផ្លូវសម្រាប់ធ្វើដំណើរពីទីរួមខេត្តមកនោះ ពេលបច្ចុប្បន្នបានក្លាយទៅជាកន្លែងអ៊ូអរ និងមានប្រជាពលរដ្ឋរស់នៅយ៉ាង​ច្រើន។ មកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ប្រជាពលរដ្ឋក្នុងឃុំថ្មដា បន្តរស់នៅ និងប្រកបរបរ​អាជី​វកម្ម​របស់ពួកគេជាធម្មតា មិនមានការជម្លៀសប្រជាពលរដ្ឋនោះឡើយ។

បើទោះបីជាយ៉ាងណាព័ត៌មានពីការវាយប្រហាររបស់កងទ័ពថៃ ចូលមកតំបន់ថ្មដា បានបង្កការព្រួយបារម្ភ និងភិតភ័យដល់ប្រជាពលរដ្ឋនៅក្នុងឃុំថ្មដាផងដែរ។ ពួកគេក៏បានត្រៀមលក្ខណៈសម្បត្តិភៀសខ្លួនផងដែរ បើមានហេតុការណ៍ណាមួយកើតឡើង៕