* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនេសាទត្រីសប្បាយរីករាយប្រមូលផលត្រី លក់ជូនប្រជាពលរដ្ឋនៅមាត់ទន្លេខេត្តព្រៃវែង

18-11-2025 17:27

(ព្រៃវែង)៖ ចាប់តាំងពីព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋបានប្រមូលផលត្រីតាមបណ្ដារព្រែកទន្លេនានា មកជុំគ្នានៅមុខមាត់ទន្លេខេត្តព្រៃវែង ដើម្បីយកត្រីទៅលក់បន្តដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលអ្នកប្រមូលផលត្រីនៅតាមព្រែក និងក៏ដូចជាទន្លេមួយចំនួននៅក្នុងទឹកដីនៃខេត្តព្រៃវែងបានលើកឡើងថា ត្រីឆ្នាំនេះហាក់បីដូចជាមិនសូវសម្បូរដូចឆ្នាំកន្លងទៅនោះទេ។ តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋ ក៏នៅតែមកទិញត្រីជាហូរហែរ ទៅតាមតម្រូវការមិនដាច់មានត្រីប៉ុន្មានគឺពួកគាត់យកប៉ុណ្ណឹង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលគាត់ប្រមូលផលត្រីទាំងអស់នេះភាគច្រើនគឺនៅក្នុងឃុំព្រែកអន្ទះ ឃុំព្រែកជ្រៃ ឃុំពាមស្ដី និងឃុំមួយចំនួនទៀតនៅក្នុងស្រុកពោធិ៍រៀង និងឃុំស្រុកមួយចំនួនទៀត នៃខេត្តព្រៃវែង ដែលគាត់ប្រមូលផលត្រីនៅតាមទន្លេតូច ព្រែកមួយចំនួន ដើម្បីយកមកលក់ដូរដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទៅតាមតម្រូវការ នៅឯទីផ្សារនៃក្រុងព្រៃវែងជារៀងរាល់ថ្ងៃនោះផងដែរ។

បើយោងតាមតាមការបញ្ជាក់របស់ លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ផលនេសាទគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងក្នុងខែវិច្ឆិកាឆ្នាំ២០២៥ នេះការប្រមូលផលត្រីបានចំនួន ៥,១១៧ តោនផងដែរ៕