* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

BREAKING (Update): ករណីរំដោះឧក្រិដ្ឋជនវៀតណាមពីតុលាការខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនវិញអស់ហើយ សរុបអ្នកទោស៦នាក់ និងអ្នកមករំដោះម្នាក់

18-11-2025 21:49

(ស្វាយរៀង)៖ ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវតាមខ្លួនមកវិញបានអស់ហើយ សរុបអ្នកទោស៦នាក់ និងស្ដ្រីមករំដោះម្នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមចាប់ខ្លួនបានអ្នកទោសសរុប៦នាក់ និងស្ដ្រីដែលមករំដោះម្នាក់ ត្រឡប់មកវិញអស់ហើយ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

សូមរំលឹកថា សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀង បានឲ្យដឹងថា បន្ទាប់ពីអ្នកទោសជនជាតិវៀតណាម ដែលត្រូវបានបក្ខពួកមករំដោះចេញពីសាលាដំបូងខេត្តស្វាយរៀងនោះ ទាំងកម្លាំងអនុរក្សពន្ធនាគារ កម្លាំងនគរបាល និងអាវុធហត្ថ បានសហការគ្នាយ៉ាងស្អិតរមួតស្រាវជ្រាវភ្លាមៗ រហូតដល់ដល់ការចាប់ខ្លួនអ្នកទោសវិញបានម្នាក់ ដែលជាមេក្លោង រួមជាមួយរថយន្ដមួយគ្រឿងដែលជាមធ្យោបាយសម្រាប់ពួកគេជិះគេចខ្លួននៅពេលរំដោះ។

ផ្អែកតាមរូបភាពដែលបានបង្ហាញដោយវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព នៅបរិវេណសាលាដំបូងខេត្តស្វាយរៀង បានឲ្យឃើញថា មុនពេលមន្ដ្រីពន្ធនាគារបញ្ជូនមកដល់សាលាដំបូងខេត្ត គេឃើញស្ដ្រីម្នាក់ស្លៀកពាក់ខោអាវខ្មៅ និងមានពាក់ម៉ាស ដើរចូលមកកន្លែងចំណតរថយន្ដទីដែលមន្ដ្រីពន្ធនាគារ និងឲ្យអ្នកទោសទាំងអស់នោះចុះពីរថយន្ដ។ ឈរមួយសន្ទុះនៅពេលរថយន្ដដឹកអ្នកទោសមកដល់ អនុរក្សពន្ធនាគារបានឲ្យអ្នកទោសទាំងអស់នោះ ហើយស្ដ្រីខាងលើក៏បានដើរទៅក្បែរទ្វារចុះ។

ក្នុងអំឡុងពេលឈរក្បែរគ្នា អ្នកទោសម្នាក់ទំនងជាមេក្លោងដែលដឹងផែនការច្បាស់ បានឆ្លៀតឆក់កាំភ្លើងខ្លីមួយដើមពីស្ដ្រីខាងលើ ដែលបានត្រៀមរៀបចំរួចរាល់ និងបានបាញ់រះមកលើសមត្ថកិច្ចដែលឈរការពារ រួចរត់ចេញទៅក្រៅឡើងរថយន្ដដែលពួកគេបានត្រៀមរៀបចំរួចរាល់ ដើម្បីជិះគេចខ្លួនតែម្ដង។ នៅពេលនោះ សមត្ថកិច្ចក៏បានបាញ់ដើម្បីការពារខ្លួន និងបញ្ឈប់សកម្មភាពក្រុមឧក្រិដ្ឋជននោះដែរ ប៉ុន្ដែមិនអាចបញ្ឈប់បាន។

រំលងបានប៉ុន្មានម៉ោង សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធបានស្ទាក់ចាប់បានរថយន្ដដែលឧក្រិដ្ឋជនជិះរត់គេចខ្លួនមួយគ្រឿង ក្នុងចំណោមរថយន្ដពីរគ្រឿង។ រថយន្ដនោះបានបើកធ្លាក់ស្រែ ហើយសមត្ថកិច្ចបានចាប់ខ្លួនអ្នកទោសម្នាក់ត្រឡប់មកវិញផងដែរ។ ដោយឡែក អ្នកទោស៥នាក់ផ្សេងទៀត រួមទាំងស្ដ្រីដែលមករំដោះនោះ នៅបន្ដរត់គេចសមត្ថកិច្ចចាប់មិនទាន់បាននៅឡើយទេ។

យ៉ាងណាមិញ ក្នុងហេតុការណ៍រំដោះអ្នកទោសនេះ មិនបណ្ដាលឲ្យសមត្ថកិច្ចណាម្នាក់រងគ្រោះថ្នាក់នៅពេលបាញ់តដៃគ្នានោះទេ៕