* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រាប់នាយិកាការិយាល័យអង្គការសហប្រជាជាតិថា ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយខ្លាំង

19-11-2025 17:03

(ហ្ស៊ឺណែវ)៖ លោកឯកអគ្គរាជទូត អ៉ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងថា ស្ថានភាពតាមបណ្តោយព្រំដែន នៅតែមានភាពផុយស្រួយខ្លាំង ជាមួយនឹងការឈ្លានពានរបស់ថៃជាបន្តបន្ទាប់។

លោកបានថ្លែងបែបនេះ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបានជួបប្រជុំជាមួយលោកស្រី Tatyana Valovaya នាយិកា ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដែលកំពុងបន្តកើតមាន។

លោកបានគូសបញ្ជាក់ថា ស្ថានភាពតាមបណ្តោយព្រំដែន នៅតែមានភាពផុយស្រួយខ្លាំង ជាមួយនឹងការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ការឡោមព័ទ្ធភូមិ និងការបដិសេធរបស់ប្រទេសថៃ ក្នុងការបញ្ជូនទាហានកម្ពុជាទាំង ១៨នាក់ ត្រឡប់ទៅវិញ ទោះបីជាមានការព្រមព្រៀងពីមុនក៏ដោយ។

លោកបានបញ្ជាក់ថា ការចោទប្រកាន់របស់ប្រទេសថៃ អំពីឧប្បត្តិហេតុផ្ទុះមីនថ្មី នៅថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងមីនចាស់ៗ។ កំណត់ត្រាសកម្មភាពមីន ដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះពិភពលោកដែលគ្មានមីន ហើយមិនមានមូលដ្ឋានគួរឱ្យទុកចិត្ត ដើម្បីបង្ហាញថាជាការដាក់មីនថ្មីនោះទេ។ កម្ពុជាមិនមានផលប្រយោជន៍ក្នុងការដាក់មីនថ្មីទេ។ កម្ពុជាមិនដែលធ្វើដូច្នេះទេ ហើយក៏នឹងមិនធ្វើដូច្នេះឡើយ។ ការចោទប្រកាន់នេះត្រូវបានប្រើជាលេស ដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងបង្កើនភាពតានតឹង។

លោកបានគូសបញ្ជាក់បន្ថែមទៀត អំពីការបាញ់ប្រហាររបស់ទាហានថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបានសម្លាប់ជនស៊ីវិលកម្ពុជាម្នាក់ និងរបួសបីនាក់ផ្សេងទៀត និងការរំលោភសេពសន្ថវៈលើពលករ ចំណាកស្រុកកម្ពុជាម្នាក់ដោយទាហានថៃចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាហេតុការណ៍ធ្ងន់ធ្ងរ ឆ្លុះបញ្ចាំងពីបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ ទង្វើបែបនេះគឺជាការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។

លោកបានស្នើអង្គការសហប្រជាជាតិ បន្តពិនិត្យតាមដាន និងគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី៕