* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ កំពុងគំរាមកំហែងពលរដ្ឋ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, អភិបាលខេត្ត ជម្លៀសពលរដ្ឋដែលប្រឈមខ្លាំងទៅកាន់ទីទួលមានសុវត្ថិភាព

20-11-2025 07:49

(ពោធិ៍សាត់)៖ ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ដែលសម្រុកបុកពីក្បាលស្ទឹងទាំងបី នៅប៉ែកខាងលើ នៃស្រុកភ្នំក្រវាញ និងស្រុកវាលវែង រួមមានស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងពោធិ៍សាត់ បាននឹងកំពុងដាក់សម្ពាធ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ពិសេសចំណុចព្រៃញី ក្បាលហុង និងលលកស។

ជាក់ស្តែងនាវេលាម៉ោង ០២ និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ជួយទប់ទឹក និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ឱ្យមកកាន់ទីទួលសុវត្ថិភាព។

ជុំវិញគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្ត បានបញ្ជាក់អំពីស្ថានភាពទឹក អាចបន្តជន់លិចចន្លោះពី២ថ្ងៃ និងអាចបែកវាលស្រកចុះទៅវិញជាបន្តបន្ទាប់ ប្រសិនបើស្ថានភាពក្បាលស្ទឹងធំទាំងបី នៅប៉ែកខាងលើ គ្មានភ្លៀងធ្លាក់។

ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ជាពិសេសនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់គ្រប់គ្រងកូនចៅ ទ្រព្យសម្បត្តិមានតម្លៃ ក៏ដូចជាសត្វពាហនៈ ដែលអាចបង្កគ្រោះថ្នាក់ ឬបាត់បង់ជាយថាហេតុ។

ជាមួយគ្នានោះ អាជ្ញាធរខេត្តបានត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ផងដែរ៕