* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ទេសចរណ៍ឌីជីថល

20-11-2025 11:29

(ព្រះសីហនុ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពីទេសចរណ៍ឌីជីថល ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ឆ្លាតវៃ នៅកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក នាង ម៉ៅ រដ្ឋលេខាក្រសួងទេសចរណ៍ និងលោក សមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាថ្ងៃី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។

លោក នាង ម៉ៅ បានថ្លែងថា សិក្ខាសាលាពិគ្រោះយោបល់ទេសចរណ៍ឌីជីថល ដើរតួយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ឆ្លាតវៃនៅកម្ពុជា ព្រមទាំងទទួលបាននូវពុទ្ធិថ្មីៗ និងចែករំលែកបទពិសោធន៍ល្អៗលើការចាប់យកអភិវឌ្ឍន៍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានបន្ថែមថា ប្រធានបទសំខាន់ៗដែលឆ្លុះបញ្ចាំងអំពីភាពប្រទាក់ក្រឡាគ្នា រវាងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថលរបស់ក្រសួងទេសចរណ៍ និងកិច្ចសហការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ជាមួយវិស័យឯកជន ព្រមទាំងយកឱកាសនេះប្រមូលធាតុចូលពីកិច្ចពិភាក្សាក្នុងសិក្ខាសាលា គឺដើម្បីបានជាតម្លៃបន្ថែមនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ច្រើនក្នុងការជំរុញកំណើនទេសចរណ៍នៅកម្ពុជា ហើយក្រសួងទេសចរណ៍បានធ្វើស្វ័យប្រវត្តិកម្មទាំងស្រុងលើការស្នើសុំអាជ្ញាបណ្ណ អាជីវកម្មទេសចរណ៍ និងការបង់សេវាតាមរយៈប្រើប្រាស់យានការថ្នាល CamDigikey និងថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ឬហៅកាត់ថា CamDX ដោយតាមរយៈនៃការផ្ដល់អាជ្ញាប័ណ្ណតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ បានកាត់បន្ថយពី ២៨ថ្ងៃមកនៅត្រឹមតែ ៧ថ្ងៃ ហើយក្រសួងក៏ក្រុងនិងបញ្ចូលអាជ្ញាប័ណ្ណសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងប្រព័ន្ធ CamDX នៅពេលខាងមុខនេះផងដែរ។

លោក​ នាង ម៉ៅ បានបន្តថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលានាពេលនេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនអក្ខរកម្ម និងបំណិនបច្ចេកវិទ្យាឌីជីថល ដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកប្រើប្រាស់ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសុវត្ថិភាព និងសន្តិសុខសាយប័រ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនចំណេះជំនាញ និងបច្ចេកទេសច្បាស់លាស់ រួមទាំងជំរុញការធ្វើទីផ្សារបែបឌីជីថល ដោយរក្សាការធ្វើទីផ្សារបែបប្រពៃណី ចំពោះបរិបទកម្ពុជានាពេលបច្ចុប្បន្ន។

លោក សាមុត សធារិទ្ធ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំពិធីសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពីទេសចរណ៍ឌីជីថល នាពេលនេះដែលជាការលើកស្ទួយដល់វិស័យទេសចរណ៍កាន់តែល្អប្រសើរឡើងនៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា (តារារះនាទិសនិរតី) និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយក្នុងថ្ងៃនេះក្រសួងទេសចរណ៍ដែលបានរៀបចំសិក្ខាសាលានេះឡើងបានកំពុងបំពេញតួនាទីជាប៉ូលទេសចរដ៏មានសារៈសំខាន់ ជាតំបន់ស្នូលនៃឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរតំបន់ឆ្នេរសមុទ្រដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ហើយក្នុងវិស័យទេសចរណ៍ពិតជាមានសារៈសំខាន់ក្នុងគោលបំណងដើម្បីចូលរួមជំរុញបរិវត្តកម្ម ឌីជីថល។

ស្របតាមយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ដលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្ដជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង (ស្អាត និងវៃឆ្លាត) ក្នុងការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ ព្រមទាំងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការការពារអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដល់សារៈសំខាន់ មានសក្ដានុពលភាព កាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល៕