* ឯគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តំបន់អេកូទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណិតស្ថិតនៅភូមិភាគឦសាន លើទឹកដីខេត្តស្ទឹងត្រែង

20-11-2025 13:55

(ស្ទឹងត្រែង)៖ Siem Pang Forest Lodge ឬហៅថា រីសតលំហែក្នុងព្រៃ ជាតំបន់ទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណីតមួយ ដែលបានបើកដំណើរការសាកល្បងចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

Siem Pang Forest Lodge បានរៀបចំឡើងក្រោមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ភូមិភាគឦសាន និងឈរលើគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស»ដោយប្រាក់ចំណូលមួយភាគធំជួយដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ពិសេសជនជាតិដើមភាគតិច និងការអភិរក្សជីវចម្រុះ ព្រមទាំងធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។

ទីតាំងនេះ គឺជាគោលដៅអេកូទេសចរណ៍ថ្មី ក្បែរដងទន្លេ និងហ៊ុំព័ទ្ធទៅដោយធម្មជាតិ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ដោយមានតង់សាហ្វារីទំនើបធំទូលាយ ចំនួន១៥ ហើយតង់នីមួយៗមានឯកជនភាពហ៊ុំព័ទ្ធទៅដោយដើមឈើ អាងហែលទឹកខ្នាតធំ ក្រោមរចនាបទសិល្បៈខ្មែរបុរាណនិងវប្បធម៌បែបអឺរ៉ុប ដែលអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិទទួលបាន បរិយាកាសល្អបរិសុទ្ធ ភាពស្ងត់ស្ងាត់ ភាពស៊ីវិល័យ និងផាសុកភាពខ្ពស់។

តំបន់ទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណីតនេះ រងចាំទទួលបដិសណ្ឋារកិច្ចដើម្បីឱ្យភ្ញៀវទាំងអស់ ទទួលបានបទពិសោធន៍ល្អៗទាំងការកំសាន្តជាមួយធម្មជាតិ និងការស្វែងយល់អំពីវប្បធម៌ ប្រវត្តិរឿងរ៉ាវអភិរក្សជីវចម្រុះ តាមរយៈសេវាកម្ម រួមមាន៖ ការជិះទូកកម្សាន្តនាពេលថ្ងៃលិច ការទស្សនាសត្វព្រៃ (Forest Walk & Wildlife Tracking) សាលយូហ្គា សមាធិ ជាពិសេសសាលស្ប៉ា និងម៉ាស្សាបែបបុរាណ។ ជាមួយការស្នាក់នៅនិងដំណើរកម្សាន្តដ៏អស្ចារ្យ ក្រុមមគ្គុទ្ទេសន៍ដែលមានជំនាញនិងបទពិសោធន៍ច្បាស់លាស់ ធានាបាននូវសុវត្ថិភាពក្នុងការជូនភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនា និងមានឳកាសមើលឃើញសត្វកម្រនៅដែនជម្រកសត្វព្រៃសៀមប៉ាង រួមមាន៖ សត្វក្តាន់កម្រ(ពូជPanolia eldii) ទន្សោង រមាំង ខ្ទីង ឆ្កែចចក ឈ្លុស ក្រពើភ្នំ ត្រដក់តូច ត្រដក់ធំ កុកពាក់អំបោះ ត្រសេះដំរី និងសត្វស្លាបជិតផុតពូជមាន៖ ត្រយ៉ងចំកំកស ត្រយ៉ងយក្ស ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ល។

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល និងបុណ្យគ្រិស្តម៉ាសនាពេលខាងមុខ តំបន់ទេសចរណ៍លាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណីតមួយនេះ ក៏មានរៀបចំកម្មវិធីដើម្បីអបអរសាទរ និងរង់ចាំទទួលស្វាគមន៍ សូមអស់លោក លោកស្រី អញ្ជើញមកទទួលយកបទពិសោធន៍ថ្មីសម្រាប់ជីវិតកុំបីខាន។

ទីតាំងខាងលើស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៨៨ ៥៩៨ ៨៦៦៦ និង ០៣១ ៣៣៨ ៧៥៥៤ និងគេហ័រទំព័ហ្វេសបុកផេករផ្លូវការ
Siempang Forest Lodge: https://www.facebook.com/siempangforestlodgekh