* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍ដើម្បីការងារចំនួន១០០កន្លែង ដល់និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ដែលមានសមត្ថភាព តែខ្វះលទ្ធភាព

20-11-2025 14:46

(ភ្នំពេញ)៖ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, (CUS) បានដំណឹងដល់សិស្សានុសិស្សដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញាបត្ររងបណ្តើរធ្វើការងារបណ្តើរឱ្យបានជ្រាបថា ក្នុងបំណងរួមចំណែកជួយសម្រាលបន្ទុកចំណាយរបស់ក្រុមគ្រួសារក្នុងអំឡុងពេលនិស្សិតកំពុងបន្តការសិក្សា គណៈគ្រប់គ្រងសាកលវិទ្យាល័យសម្រេចផ្តល់អាហារូបករណ៍ដើម្បីការងារចំនួន១០០កន្លែង ដល់ប្អូនៗដែលបានមកចុះឈ្មោះសិក្សាមុនគេ ទទួលបានឱកាសការងារមុនគេ។

ការផ្តល់ឱកាសការងារជូននេះ សម្រាប់ប្អូនៗចុះឈ្មោះសិក្សានៅ CUS ទីតាំងគោលរាជធានីភ្នំពេញ (ក្បែរអ៉ីអន២) CUS សាខាខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង CUS សាខាខេត្តកំពត ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ដើម្បីផ្គត់ផ្គង់ការងារជូននិស្សិតទាំង១០០នាក់នេះ CUS បានសហការជាមួយក្រុមហ៊ុន សហគ្រាស អង្គការ ធនាគារ ដៃគូកិច្ចសហប្រតិបត្តិការក្នុងស្រុកចំនួន៥៥០ និងសាកលវិទ្យាល័យ ដៃគូបរទេសចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន រុស្សី អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេ កាស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៉ីស្រាអែល សម្រាប់ផ្តល់ឱកាសដល់និស្សិតចុះកម្មសិក្សា ទស្សកិច្ចសិក្សា ការផ្គត់ផ្គង់ការងារ ឬទទួលបានអាហារូបករណ៍បន្តការសិក្សាទៅកម្រិតខ្ពស់ជាងបន្តទៀត៕