* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញា អូទីសឹម និងសមិទ្ធផលនានា នៅស្រុកឯកភ្នំ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

20-11-2025 16:18

(បាត់ដំបង)៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២ឥ២៥នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញា និងអូទីសឹម ព្រមទាំងសមិទ្ធផលនានា។ ពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក សុខ លូ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូរអភិវឌ្ឍនានា ដែលបានជួយឧបត្ថម្ភកសាងសាងសាលានេះឡើងដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន សម្រាប់ប្រើប្រាស់។ ការជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹម ពិតជាមានសារសំខាន់បំផុតសម្រាប់កុមារ និងខេត្តបាត់ដំបង។

លោកបានបន្តក្រើនរំលឹកសិស្សានុសិស្សចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ចេះថែរក្សាអនាម័យបរិស្ថាន ចេះគោរពលោកគ្រូ អ្នកគ្រូ ធ្វើជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម។ អភិបាលខេត្ត ក៏បានផ្តាំផ្ញើមាតា បិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ ខិតខំជំរុញកូនចៅៗឱ្យបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សានុសិស្សឱ្យបានល្អ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការនៃក្រសួងអប់រំ យុជន និងកីឡា បានកោតសរសើរ និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ដែលមានសាលាបែបនេះសម្រាប់អប់រំ ដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹមទី និងជាមោទនភាព សម្រាប់ ស្រុកឯកភ្នំ មានសាលាបង្រៀនល្អស្អាត។

លោកបានថ្លែងអំណរគុណដល់អង្គការដៃគូរអភិវឌ្ឍ ក្នុងការកសាងសាលានេះឡើង ហើយក្នុងនាម លោកផ្ទាល់ បានសម្តែងនូវសេចក្តីត្រេកអរ ចំពោះសមិទ្ធផលដ៏ល្អនេះ បានកសាងឡើងនៅខេត្តបាត់ដំបងយើងនេះផងដែរ៕