* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋកុំជឿការលួងលោមរបស់មេខ្យល់ ឲ្យយកប្ដីបរទេស ទៅរស់នៅស្រុកក្រៅ ព្រោះនេះជាការបោកប្រាស់ជួញដូរមនុស្សខុសច្បាប់

20-11-2025 17:14

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានកូនស្រីដល់វ័យរៀបការ សូមកុំចាញ់បោកការលួងលោមរបស់មេខ្យល់ឱ្យសោះថា យកប្ដីជនជាតិបរទេស ហើយបានទៅរស់នៅបរទេស មានអនាគតល្អ មានលុយជាដើម ពីព្រោះចំណុចទាំងនេះ គឺជារឿងបោកប្រាស់តែប៉ុណ្ណោះ និងជាអំពីការជួញដូរមនុស្សដោយខុសច្បាប់របស់កម្ពុជា។

លោកអភិបាលខេត្ត បានអំពាវនាវបែបនេះបានធ្វើឡើងនៅក្នុងពិធីចែកប្លង់ដីជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

អភិបាលខេត្តសង្កត់ធ្ងន់ថា៖ «ពួកដែលមកលួងលោមនោះ សំដីផ្អែមល្ហែម ល្អណាស់ ព្រោះពួកគេចង់បោកកូនពូ មីងទាំងអស់គ្នាយកទៅលក់នៅស្រុកគេ ដោយកុហកថា រៀបការជាមួយប្ដីអ្នកមានទៅនៅស្រុកគេមានអនាគតល្អជាដើម តែតាមពិតមិនបែបនេះទេ វាជាការបោកប្រាស់សុទ្ធសាធ ពួកគេយកមនុស្សទៅលក់ ជាការជួញដូរមនុស្សខុសច្បាប់ ខណៈដែលក្មេងស្រីជាង១០នាក់ហើយ នៅខេត្តកណ្ដាល ដែលទទួលដំណឹងថា បានចាញ់បោកគេចេញទៅក្រៅប្រទេស ហើយបាត់ដំណឹងឈឹង»។

អភិបាលខេត្ត បានកោតសរសើរពីនគរបាលនៅច្រកព្រំដែនកម្ពុជាជ្រៃធំផងដែរ ដែលបាននិងកំពុងអនុវត្តន៍បទបញ្ជាបានយ៉ាងល្អ ខណៈដែលក្មេងស្រីមួយចំនួនត្រូវបានជួយសង្រ្គោះទាន់ពេលវេលាពីការបោកប្រាស់នេះ។ ពួកបោកប្រាស់ លួងលោមឱ្យចេញទៅក្រៅស្រុកគេ តាមរយៈការឆ្លងដែនកាត់ខេត្តកណ្ដាល ទៅប្រទេសជិតខាង ហើយយកទៅលក់តែម្ដង តែនគរបាលយើងធ្វើការបានល្អ ដោយសង្រ្គោះពួកគេទាន់ពេលហើយយកទៅផ្ញើរនៅអង្គការមួយដើម្បីជួយមើលថែរក្សាពួកគេ ។

លោក គួច ចំរើន បានអំពាវនាវបន្ថែមថាពីពេលនេះទៅ សូមប្រជាពលរដ្ឋការពារកូនស្រីឱ្យបានល្អពីការលួងលោមគ្រប់ទម្រង់ ហើយខ្លួនឯងផ្ទាទាល់ក៏មិនត្រូវស្ដាប់ការលួងលោមបង្ខំកូនខ្លួនឯងនោះដែរ ហើយបើសិនឃើញមានករណីមនុស្សណាប្រព្រឹត្ត ការអូសទាញបែបនេះ សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប ការបោកប្រាស់ការជួញដូរមនុស្សគ្រប់រូបភាព៕