* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហភាពពលកម្មជាតិកម្ពុជា តំណាងកម្មករជាង ៧ម៉ឺននាក់ នឹងដាក់ញត្តិប្ដឹងទៅមហាអំណាចឱ្យស្វែងរកយុត្តិធម៌ជូនស្ត្រីពលករខ្មែរ ដែលត្រូវទាហានថៃចាប់រំលោភ

20-11-2025 18:23

(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ នឹងដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ករណីកងទ័ពឈុតខ្មៅថៃចាប់រំលោភមកលើពលករស្ត្រីកម្ពុជា យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែលបានវាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។

ដូច្នេះហើយ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ស្អែកនេះ លោក សំ សឿន នឹងដាក់ញត្តិថ្កោលទោស ទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ទៅបណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា ដូចជា៖ ស្ថានទូតអាមេរិក, សហភាពអឺរ៉ុប, ចិន, រុស្ស៊ី និងអង្គការ ILO-IOM-UN។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ ក៏ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ ផងដែរ។

សេចក្ដីថ្លែងការណ៍ បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំសហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន ១៧៨ ដែលមានសមាជិកសរុបជាង ៧០ ០០០នាក់ មកពីគ្របវិស័យ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
អំពើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សសិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុកដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយ ច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។

សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងទៀតថា ករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់៕