* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-ចិន, អាស៊ាន-ជប៉ុន និង អាស៊ាន-កូរ៉េ

20-11-2025 20:20

(ទីក្រុងណៃពិដោ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-ចិន លើកទី២៤, កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២៣ និង កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន-កូរ៉េ លើកទី១៦​ នៅទីក្រុង​ណៃពិដោ​ ប្រទេសមីនយ៉ាន់ម៉ា។

ក្នុងកិច្ចប្រជុំជាមួយដៃគូសន្ទនានីមួយៗលោក ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ដោយបានថ្លែងអំណរគុណដល់ដៃគូសន្ទនាទាំងបីដែលបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌទ្វេភាគី។

លោករដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រ និងអនុម័តផែនការសកម្មភាពដែលត្រូវបន្តអនុវត្តក្រោយឆ្នាំ២០២៥ ក៏ដូចជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងដៃគូសន្ទនា ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការដឹកជញ្ជូន ដែលមានលក្ខណៈជាក់ស្តែង ទស្សនវិស័យអនាគត និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។

សូមជម្រាបថា រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន បានអនុម័តនូវឯកសារសំខាន់ចំនួន៣ ជាមួយដៃគូសន្ទនា ចិន ជប៉ុន និងកូរ៉េ រួមមាន៖ ផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន ឆ្នាំ២០២៦-២០៣៥, ផែនការការងារភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន ឆ្នាំ២០២៥-២០២៦ និងផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ ឆ្នាំ២០២៦-២០៣០៕