* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកៀកស្មារគ្នាបន្តរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន លើកទី២ នៅទីរួមខេត្តតាកែវ

21-11-2025 11:00

(តាកែវ)៖ ក្រសួងព័ត៌មាន បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន លើកទី២ នៅទីរួមខេត្តតាកែវ។

ការបន្តយុទ្ធនាការអប់រំ និងផ្សព្វផ្សាយអំពីគ្រឿងញៀន គឺជាចំណុចសំខាន់ក្នុងការរក្សាភាពជាប់លាប់នៃការផ្តល់សារអប់រំល្អៗ និងការបង្កើតទម្លាប់និងស្មារតីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនទរបស់អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងអ្នកមានឥទ្ធិផលក្នុងបណ្តាញទំនាក់ទំនងសង្គម។ ការចាប់ផ្តើមយុទ្ធនាការមិនគ្រប់គ្រាន់ទេ ប្រសិនបើគ្មានការបន្តធ្វើជាប្រចាំ និងបណ្តុះស្មារតីជាចលនារួមរបស់ជាតិ។

យុទ្ធនាកាប្រយុទ្ធផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន លើកទី២ ដឹកនាំដោយគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានក្រសួងព័ត៌មានជាប្រធាន ត្រូវបានរៀបចំឡើងនៅខេត្តតាកែវ ក្រោមអធិបតីភាពលោក គិម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការ។

ក្នុងឱកាសនៃរៀបចំយុទ្ធនាការនេះផងដែរ ក៏មានកាសហការ និងចូលរួមដោយលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន-មន្ទីរព័ត៌មាន មន្រ្តីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋ ប្រមាណជាង ៦០០ នាក់។

នាឱកាសនោះដែរ លោក គិម ហុង បានថ្លែងថា យុទ្ធនាការប្រយុទ្ធផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន មិនធ្វើជាប្រចាំទៅបាននោះទេ ប៉ុន្តែ ជាសកម្មមួយដើម្បីបណ្តុះស្មារតីរួបរួមគ្នាជាចលនាមួយឱ្យទៅជាទម្លាប់ជាប្រចាំនៅក្នុងសហគមន៍ជួយឱ្យប្រជាជនមានការយល់ដឹងជាបន្តបន្ទាប់ និងក្លាយជាអាកប្បកិរិយាធម្មតា ដើម្បីណែនាំ អប់រំ ផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបន្តថា សកម្មភាពដែលយើងត្រូវធ្វើបន្តបន្ទាប់ពីយុទ្ធនាការនេះ គឺការបន្តផ្សព្វផ្សាយអាចបង្កើតវប្បធម៌ «សង្គមគ្មានគ្រឿងញៀន និងការបន្តអប់រំអាចផ្តល់ព័ត៌មានថ្មីៗអំពីសេវាជំនួយ និងការស្តារជីវិត»។ ការបន្តរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន គឺជាគន្លឹះក្នុងការរក្សាភាពជាប់លាប់នៃសារ និងបង្កើតឥទ្ធិពលយូរអង្វែង។ វាជួយបង្កើតសង្គមដែលមានសុខភាពល្អ កាត់បន្ថយការប្រើគ្រឿងញៀន និងផ្តល់ឱកាសដល់យុវជនក្នុងការរស់នៅជីវិតប្រសើរជាងមុន៕