* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីសុខាភិបាលផ្តល់អនុសាសន៍ ៩ចំណុច ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នាយកដ្ឋានមន្ទីរពេទ្យ ដើម្បីពង្រឹងការងារឱ្យកាន់តែប្រសើរ

21-11-2025 12:39

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រី នៃនាយកដ្ឋានមន្ទីរពេទ្យ ដើម្បីពិនិត្យ និងពង្រឹងការងាររបស់នាយកដ្ឋានឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជូននូវអនុសាសន៍មួយចំនួន ៩ចំណុច រួមមាន៖

១៖ ពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពការងារ សម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន

២៖ ពង្រឹងសុវត្ថិភាពវះកាត់ ត្រូវបង្កើតស្តង់ដា Checklist សុវត្ថិភាពវះកាត់ដែលអាចប្រើប្រាស់ សម្រាប់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដោយធ្វើការវាយតម្លៃនិយ័តកម្ម ជាពិសេសចុះពិនិត្យសេវាមូលដ្ឋានសុខាភិបាលឯកជន ផ្នែកវះកាត់ ផ្នែកសម្ភព ផ្នែកមន្ទីរពិសោធន៍ជាដើម

៣៖ ពង្រឹងការគ្រប់គ្រងឧបករណ៍វេជ្ជសាស្រ្ត ការតាមដានជួសជុល ការថែទាំ និងរក្សាឱ្យមានប្រសិទ្ធភាពខ្ពស់

៤៖ ពង្រឹងការងារតាមដានការចម្លងរោគតាមរយៈការថែទាំសុខភាព

៥៖ ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យបានទាន់ពេលវេលា

៦៖ មូលដ្ឋានសុខាភិបាលសារធារណៈ ត្រូវកំណត់តម្លៃសេវាសុខាភិបាល ឱ្យសមស្របតាមកម្រិតជីវភាពប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ

៧៖ នាយកដ្ឋានមន្ទីរពេទ្យ ត្រូវមានទំនាក់ទំនងល្អ ជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីឱ្យមានប្រសិទ្ធភាពការងារ

៨៖ ពិនិត្យមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនត្រូវអនុវត្តស្តង់ដាតែមួយ

៩៖ បង្តើតក្រុមការងារបច្ចេកទេសចំរុះដោយមាន៣ក្រុម (១) គុណភាព សុវត្ថិភាព (២) សង្រ្គោះបន្ទាន់ (៣) ការគ្រប់គ្រង និងព័ត៌មានវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ជាចុងក្រោយលោកសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានមន្ទីរពេទ្យ ដែលបាមខិតខំបំពេញការងារ តាមតួនាទីភារកិច្ចបានល្អ នាពេលកន្លងមក និងសូមបន្តពង្រឹងបន្ថែមទៀត ឱ្យកាន់តែល្អជាងនេះ។

សូមជម្រាបថាក្នុងកិច្ចប្រជុំខាងលើនេះ លោកប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានធ្វើសេចក្តីរាយការណ៍ ពីវឌ្ឍនៈភាពការងារស្នូល និងសមិទ្ធផលមួយចំនួន របស់នាយកដ្ឋានផងដែរ៕