* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ថ្លែងដំណរគុណរាជរដ្ឋាភិបាល ដែលបានជួយអន្តរាគមន៍ ឲ្យតម្លៃស្រូវកើនឡើងវិញ បន្ទាប់ពីត្រូវបានឈ្មួញបញ្ចុះតម្លៃកន្លងមក

21-11-2025 14:15

(កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បានកំពុងតែប្រមូលផលស្រូវវស្សាដើមរដូវ (ស្រូវស្រាល) ព្រោះតែទិន្នផលស្រូវឆ្នាំនេះទទួលបានផលល្អ បើទោះជាតម្លៃស្រូវឆ្នាំនេះចុះថ្លៃបន្តិចក៏ដោយចុះ ក៏ប្រជាកសិករនៅតែមាន ទឹកចិត្តសប្បាយរីករាយក្នុងការប្រមូលផលស្រូវនាដើមរដូវនេះ ប្រកបដោយទឹកចិត្តសប្បាយរីករាយ ហើយពួកគាត់នៅតែមានជំនឿយ៉ាងមុតមាំថាតម្លៃស្រូវ និងឡើងថ្លៃវិញនៅពេលប្រមូលផលស្រូវរួចរាល់ ដោយសាររាជរដ្ឋាភិបាល កំពុងតែគិតគូរអំពីតម្លៃស្រូវដល់ប្រជាកសិករ។

ប្រជាកសិករមានទីលំនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រូវឆ្នាំ២០២៥ ទទួលបានរបបទឹកភ្លៀងគ្រប់គ្រាន់ ដែលធ្វើឱ្យទិន្នផលស្រូវល្អគ្រប់ទីកន្លែងដែលធ្វើឱ្យប្រជាកសិករសប្បាយរីករាយ បើទោះជាតម្លៃស្រូវឆ្នាំនេះចុះថ្លៃបន្តិចមែនក៏ដោយ ក៏ប្រជាកសិករនៅតែមានជំនឿយ៉ាងមុតមាំថាតម្លៃស្រូវ និងឡើងថ្លៃវិញនៅពេលដែលប្រជាកសិករប្រមូលផលស្រូវ (ធ្ងន់) នៅរយៈពេលប្រមាណជាមួយខែទៀតខាងមុខនេះ ដោយសា រតែបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ការប្រមូលទិញស្រូវពីប្រជាកសិករនៅគ្រប់ទីកន្លែងក្នុងតម្លៃសមរម្យ។

កសិករថា ទាំងនេះគឺមកពីការយកចិត្តទុកដាក់ និងការលើកកម្ពស់ទៅលើវិស័យកសិកម្មរបស់របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់ប្រជាកសិករដោយមិនបណ្ដែតបណ្ដោយ ឱ្យឈ្មួញធ្វើព្យុះភ្លៀងទៅលើតម្លៃស្រូវ តាមតែអំពើចិត្តរបស់ឈ្មួញទៀតនោះឡើយ។

ចំណែកតម្លៃស្រូវបច្ចុប្បន្ននេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា តម្លៃស្រូវក្នុងសប្តាហ៍នេះគឺស្រូវក្រអូប (ស្ងួត) តម្លៃ ១,២០០រៀល ក្នុង ១គីឡូក្រាម, ស្រូវចម្រុះ (ស្ងួត) ជាមធ្យមតម្លៃ៨៥០រៀល ក្នុង ១គីឡូក្រាម, ស្រូវផ្ការំដួលសើមតម្លៃ ៩០៨រៀល ក្នុង ១គីឡូក្រាម (ស្រូវប្រភេទនេះមានកុងត្រាជាមួយរោងម៉ាស៊ីនបានតម្លៃ១ ០៦០រៀល ក្នុង១គីឡូក្រាម) ស្រូវប្រភេទ OM5 451 សើម តម្លៃ៦២០រៀល ក្នុង ១គីឡូក្រាម តម្លៃស្រូវគ្រប់ប្រភេទនឹងឡើងថ្លៃជាងនេះនៅពេលដែលប្រជាកសិករប្រមូលផលស្រូវរួចរាល់ផងដែរ៕