* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Fresh Exclusive: ក្រមសីលធម៌ មានតម្លៃលើសពីភាពអាណិតអាសូរ៖ ហេតុអ្វីបានជាសារព័ត៌មាន មិនអាចលើកលែងទោសបាន ចំពោះការប្រព្រឹត្តខុសរបស់ខ្លួន?

21-11-2025 16:19

(ភ្នំពេញ)៖ នៅពេលដែលអ្នកសារព័ត៌មាន បានរំលោភលើក្រមសីលធម៌ ដូចជាការបោះពុម្ពផ្សាយខ្លឹមសារបរិហារកេរ្តិ៍, ការធ្វើឱ្យអាម៉ាស់មុខដល់សេចក្តីថ្លៃថ្នូររបស់នរណាម្នាក់ ឬការរំលោភលើទំនុកចិត្តរបស់សាធារណជន គេតែងតែឮសំឡេងអន្តរាគមន៍ខ្លះ ពីមនុស្សមួយចំនួនដើម្បីការពារជនល្មើស។ សំឡេងទាំងនោះ បានអះអាងថា «ដោយសារការផ្សាយរបស់គាត់បានជួយប្រទេសជាតិ» ឬថា «គាត់ធ្លាប់បានលាតត្រដាងអំពើពុករលួយ» ឬថា គាត់ធ្លាប់បានបម្រើសាធារណជន»។

សេចក្តីអង្វរក្នុងអារម្មណ៍បែបនេះ បង្ហាញពីការយល់ច្រឡំដ៏គ្រោះថ្នាក់អំពីអ្វីដែលជាសារព័ត៌មានដ៏ពិតប្រាកដ។ ក្រសួងព័ត៌មាន ថ្មីៗនេះបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានលើអ្នកសារព័ត៌មានម្នាក់ក្នុងខេត្តស្វាយរៀង គឺលោក ខាន់ សារ័ត្ន និងបានដាក់ឈ្មោះបុរសរូបនេះ ក្នុងបញ្ជីហាមឃាត់មិនឱ្យធ្វើអាជីវកម្ម ក្នុង វិស័យសារព័ត៌មាន។ ការសម្រេចរបស់ក្រសួងបែបនេះ បន្ទាប់ពីរកឃើញថា លោក ខាន់ សារ័ត្ន បានប្រើពាក្យសម្តី និងកាយវិការមិនសមរម្យលើរូបរាងកាយស្ត្រីជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពរំដោះជនជាប់ឃុំ ជនជាតិវៀតណាម នៅពេលរថយន្តដឹកអ្នកទោសបើកមកក្នុងបរិវេណតុលាការខេត្តស្វាយ រៀង។ ប៉ុន្តែសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានដែលជួយការពារសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន បែរជាត្រូវបានអ្នកខ្លះ បានជួយអង្វរដើម្បីរកការលើកលែងទោសក្នុងហេតុផលថាអ្នកសារព័ត៌មាននោះធ្លាប់បានជួយសង្គមតាមរយៈ ការផ្សាយព័ត៌មានរបស់គាត់។

*ទង្វើធ្លាប់ល្អពីមុន មិនអាចការពារអ្នកសារព័ត៌មានពីការទទួលខុសត្រូវបានទេ

ក្នុងនាមជាអ្នកសារព័ត៌មានជើងចាស់មួយរូប ដែលធ្លាប់មានបទពិសោធន៍ក្នុងវិស័យសារព័ត៌ មានជាង៤០ឆ្នាំមកនេះ អនុញ្ញាតឱ្យខ្ញុំផ្តល់នូវអ្វី ដែលជាស្តង់ដារក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន ដែលមិនអាចចរចាបាន និងកាន់តែមិនអាចត្រូវបានបដិសេធ ដោយការអំពាវនាវលើកលែងទោសបានឡើយ ពីព្រោះក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះដែលការពារទាំងវិជ្ជាជីវៈ និងរក្សាសេចក្តីថ្លៃថ្នូរចំពោះសាធារណជន។

ក្នុងជំពូកក្រមសីលធម៌ មិនបានចែងអំពីការលើកលែងកំហុស នៅពេលអ្នកសារព័ត៌មាននោះ មានស្នាដៃ «ដោយសារការផ្សាយធ្លាប់បានជួយប្រទេសជាតិ» ឬថា «គាត់ធ្លាប់បានលាតត្រដាងអំពើពុករលួយ» ឬថា គាត់ធ្លាប់បានបម្រើសាធារណជន»ឡើយ។

វិស័យសារព័ត៌មាន មិនត្រូវបានការពារដោយអារម្មណ៍អាណិតអាសូរទេប៉ុន្តែត្រូវបានការពារដោយក្រមសីលធម៌ប្រកបដោយស្តង់ដារ និងវិជ្ជាជីវៈ។ ការបំពេញវិជ្ជាជីវៈ ដែលអះអាងថាបម្រើសាធារណជន មិនអាចគេចផុតពីការទទួលខុសត្រូវ នៅពេលដែលការប្រព្រឹត្តរបស់ខ្លួន ប៉ះពាល់ដល់ច្បាប់, សិទ្ធិ និងកេរ្តិ៍ឈ្មោះសាធារណជនបានឡើយ។ ប្រសិនបើសង្គមអនុញ្ញាតឱ្យអ្នកសារព័ត៌មាន គេចផុតពីការទទួលខុសត្រូវ ដោយសារតែពួកគេ «បានធ្វើស្នាដៃល្អៗមកពីមុន» នោះគ្រឹះរឹងមាំទាំងមូលនៃសារព័ត៌មានដែលសាធារណជនអាចជឿទុកចិត្តបាន នឹងរងការដួលរលំជាមិនខានឡើយ។

*ទង្វើល្អ មិនមែនជាអាជ្ញាប័ណ្ណឱ្យប្រព្រឹត្តអំពើអាក្រក់ទេ

វិស័យសារព័ត៌មានត្រូវបានបង្កើតឡើងនៅលើភាពស្មោះត្រង់ ភាពមិនលំអៀង ភាពយុត្តិធម៌, ការគោរពគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ គោលការណ៍ទាំងនេះ មិនមែនជាជម្រើសទេ ហើយក៏មិនមែនជាគោលការណ៍អនុវត្តតាមរដូវដែរ។ គោលការណ៍ទាំងនេះមិនត្រូវបានផ្អាក ដោយសារតែនរណាម្នាក់ធ្លាប់ធ្វើអ្វីមួយ ដែលគួរឱ្យកោតសរសើរនោះទេ។

ក្នុងវិជ្ជាជីវៈណាមួយក៏ដោយសូម្បីដូចជា៖

១.ទោះគ្រូបង្រៀន ដែលមានការងារបម្រើការងារច្រើនឆ្នាំ ក៏នៅតែមិនអាចរំលោភបំពានសិស្សបានទេ។
២.មន្ត្រីរដ្ឋាភិបាល ដែលធ្លាប់ជួយសង្គម ក៏មិនអាចប្រើប្រាស់អំណាចខុសបានដែរ។
៣.វេជ្ជបណ្ឌិត ដែលធ្លាប់បានជួយសង្គ្រោះជីវិត ក៏មិនអាចរំលោភលើក្រមសីលធម៌វេជ្ជសាស្ត្របានទៀត។ ហើយអ្នកកាសែត ក៏មិនខុសគ្នាដែរ។

គុណសកម្មភាពក្នុងអតីតកាល មិនអាចជួយបោះបង់នូវការកំណត់ក្រមសីលធម៌ ឬ អាចជួយអ្នកសារព័ត៌មានដែលមានកំហុស គេចផុតពីទំនួលខុសត្រូវបានឡើយ។ វិជ្ជាជីវៈដែលអះអាងថាបម្រើសាធារណជន ត្រូវការភាពស្មោះត្រង់ និងកិត្តិយសជានិច្ច មិនមែនជាសីលធម៌ម្តងកាលទេ។

ដូចដែលបានចែងនៅក្នុងក្រមសីលធម៌សកលរបស់ IFJ International Federation of Journalists ការទទួលខុសត្រូវចំពោះសាធារណជនគឺជាអចិន្ត្រៃយ៍ និងគ្មានលក្ខខណ្ឌ។ ក្រមសីលធម៌របស់សង្គមអ្នកសារព័ត៌មានវិជ្ជាជីវៈ Society of Professional Journalists ឬ SPJបានសរសេរពង្រឹងថា៖
- អ្នកសារព័ត៌មានត្រូវតែ កាត់បន្ថយភាពគ្រោះថ្នាក់
- ធ្វើសកម្មភាពដោយឯករាជ្យ
- ទទួលខុសត្រូវ និងមានតម្លាភាព។

គ្មានគោលការណ៍ណាមួយ ផ្តល់ការលើកលែងសម្រាប់ស្នាដៃ ឬការបង្កើតសមិទ្ធផលកន្លងមក ឬការអំពាវនាវអ្នកសារព័ត៌មានដែលរំលោភបំពានក្រមសីលធម៌នោះទេ។
អ្នកសារព័ត៌មានដែលអះអាងថាបម្រើសាធារណជន ក៏ត្រូវតែទទួលខុសត្រូវផងដែរនៅពេលធ្វើបាបសាធារណជន។ ការអនុញ្ញាត ឱ្យការរំលោភបំពានសីលធម៌ត្រូវបានលើកលែងទោសដោយផ្អែកលើទង្វើល្អពីអតីតកាល នឹងធ្វើឱ្យខូចដល់សុចរិតភាពនៃវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យខូចទំនុកចិត្តសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់អ្នកជំនាញគ្រប់រូបដែលខិតខំអនុវត្តវិជ្ជាជីវៈដោយស្មោះត្រង់។

អ្វីទាំងនេះ ហើយគឺជាមូលហេតុ ដែលស្តង់ដារសារព័ត៌មានអន្តរជាតិ ដាក់ការទទួលខុសត្រូវលើសពីការអាណិតអាសូរ។ ក្រមសីលធម៌ មិនបានការពារអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសទេ។ ក្រមសីលធម៌ ការពារសាធារណជន ពីការរំលោភបំពាន។

*សេរីភាពសារព័ត៌មាន មិនមានន័យថា សេរីភាពក្នុងការបង្កគ្រោះថ្នាក់ទេ

សេរីភាពសារព័ត៌មាន គឺមានសារៈសំខាន់ណាស់។ វាធានានូវតម្លាភាព ការទទួលខុសត្រូវ និងការទទួលបានព័ត៌មាន។ ប៉ុន្តែវាមិនមែនជាសេរីភាពក្នុងការ៖

- ផ្សព្វផ្សាយការកុហក
- ធ្វើឱ្យអ្នកដទៃរងភាពអាម៉ាស់
- រៀបចំបង្កើតរឿងដើម្បីបំផ្លាញសេចក្តីថ្លៃថ្នូររបស់នរណាម្នាក់
- រំលោភលើទំនុកចិត្តរបស់សាធារណជនឡើយ។

នៅពេលដែលមានអ្នកគាំទ្រខ្លះ ជួយការពារអំពើខុសឆ្គង ដោយនិយាយថា «អ្នកសារព័ត៌មាននោះ ធ្លាប់បានផ្សាយជួយប្រទេសជាតិកាលពីមុន»នោះ គឺពួកគេច្រឡំសេរីភាព ជាមួយនឹងនិទណ្ឌភាពហើយ។ សេរីភាពសារព័ត៌មានពិតប្រាកដ នឹងអាចលេចឡើង លុះត្រាតែប្រព័ន្ធផ្សព្វផ្សាយអនុវត្តតាមគោលការណ៍នៃក្រមសីលធម៌ មិនមែននៅពេលដែលអាចគេចផុតពីការទទួលខុសត្រូវនោះទេ។

ក្នុងសេចក្តីសន្និដ្ឋាន៖

កាតព្វកិច្ចរបស់អ្នកកាសែត គឺស្មោះចំពោះការពិត មិនមែនអំពើអត្មារបស់ខ្លួនឡើយ។ អ្នកសារព័ត៌មាន មិនអាចជាវីរបុរសដោយសារកំហុសរបស់ខ្លួនឡើយ។ អ្នកសារព័ត៌មាន គឺជាអ្នកបម្រើនៃសេចក្តីពិត។ នៅពេលដែលអ្នកសារព័ត៌មាន បានរំលោភលើស្តង់ដារនៃក្រមសីលធម៌ហើយ ពួកគេត្រូវតែទទួលខុសត្រូវ មិនមែនដើម្បីដាក់ទោសពួកគេទេ ប៉ុន្តែដើម្បីការពារភាពសុចរិតនៃវិជ្ជាជីវៈសារព័ត៌មានខ្លួនឯង។

វិជ្ជាជីវៈ ដែលមិនអាចត្រួតពិនិត្យសូម្បីតែខ្លួនឯង នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តពីសង្គម ដែលខ្លួនឯងធ្លាប់និយាយថាដើម្បីតែបម្រើសង្គមនោះ។ សរុបជារួម ការអាណិតអាសូរមិនអាចជំនួសស្តង់ដារនៃក្រមសីលធម៌បានទេ។ ហើយវិស័យសារព័ត៌មាន នឹងមិនអាចរស់រានមានជីវិតបានឡើយ បើគ្មាន ទាំងការពិត និងគ្មានការទទួលខុសត្រូវនោះ៕