* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរសមត្ថកិច្ចខេត្តកោះកុង ចុះស្រាវជ្រាវបង្ក្រាបគ្រឿងញៀនដោយជោគជ័យ ក្នុងឆ្នាំ២០២៥

21-11-2025 16:52

(កោះកុង)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះសមត្ថកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តកោះកុង ទទួលបានភាពវិជ្ជមានល្អ ក្នុងករណីចុះបង្ក្រាបគ្រឿងញៀន។

ការសរសើរនេះ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយគោលការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តកោះកុង ដោយមានការទទួលស្វាគមន៍លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង រួមទាំងស្នងការនគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថ និងមានការចូលរួម ពីសំណាក់លោកអភិបាលគ្រប់ក្រុង-ស្រុក ចៅសង្កាត់មើលឃុំ រួមទាំងកម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋាន ក្នុងខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅសាលមហោស្រពខេត្ត។

លោក ហាក់ ឡេង អភិបាលរងខេត្ត បានថ្លែងថា ក្នុងឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាបប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅគ្រប់បណ្ដាលស្រុកមូលដ្ឋាន ក្នុងខេត្តកោះកុង ដោយមានភាពល្អប្រសើរ ក្នុងការចុះបង្ក្រាបករណីគ្រឿងញៀន នៅតាមបណ្ដាលក្រុងស្រុក និងតាមមូលដ្ឋាននានា។

លោកបានបន្តថា សូមឱ្យកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការអប់រំផ្សព្វផ្សាយជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទូលំទូលាយ និងពន្យល់ប្រជាពលរដ្ឋយុវជន ឱ្យគាត់យល់ដឹង កាន់តែច្បាស់ ចំពោះការប្រើប្រាស់គ្រឿងញៀន ពីព្រោះការប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យមានអំពើហិង្សាក្នុងគ្រួសារ ចោរកម្ម និងខូចអនាគតចំពោះយុវជន ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងថា ការបង្ក្រាបគ្រឿងញៀន គឺជាតួនាទីរបស់សមត្ថកិច្ច ដើម្បីភូមិឃុំមានសុវត្ថិភាពលោកគ្រប់មូលដ្ឋាន ហើយការបង្ក្រាបគ្រឿងញៀននេះ អនុវត្តតាំងពីអាណត្តិទី១ នៃរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេច ស ខេង ជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រហូតដល់អណត្តិទី៧ នៃរាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។ ទាក់ទិននិងបញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះបញ្ហាគ្រឿងញៀនជាលំដាប់ ដើម្បីភូមិឃុំមានសុវត្ថិភាព និងដើម្បីនៅរាល់អំពើហិង្សា និងដើម្បីអនាគតយុវវ័យ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានកោតសរសើរចំពោះសមត្ថកិច្ចនគរបាលជាតិ កងរាជវុធហត្ថខេត្ត បានធ្វើការងារចុះបង្ក្រាបគ្រឿងញៀនយ៉ាងសកម្ម ដែលធ្វើឲ្យគ្រឿងញៀន នៅក្នុងខេត្តកោះកុង មានការថយចុះជាលំដាប់។

លោកក៏បានកោតសរសើរចំពោះខេត្តកោះកុង មានករណីគ្រឿងញៀន តែ១២ករណីតែប៉ុណ្ណោះ ហើយត្រូវដោះស្រាយបាន១១ករណី នៅសល់តែមួយករណីទៀតតែប៉ុណ្ណោះ។ លោកក៏បានផ្ដាំផ្ញើទៅសមត្ថកិច្ចទាំងអស់ ខិតខំយកចិត្តទុកដាក់ស្រាវជ្រាវ ជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីភូមិឃុំមានសុវត្ថិភាព និងត្រូវចូលរួមផ្សព្វផ្សាយអប់រំបញ្ហានេះ ឲ្យដល់មូលដ្ឋាន ឲ្យបានទូលំទូលាយជាស្ថាពរ៕