ស្ត្រីរងគ្រោះដែលប្តឹងម្ចាស់ហាង «ជំនោរកាហ្វេ» ពីបទ «រំលោភសេពសន្ថវៈ» ត្រូវតំណាងអយ្យការកោះហៅចូលទៅឆ្លើយបំភ្លឺ, ស្រ្តីរងគ្រោះស្នើឲ្យតំណាងអយ្យការចោទប្រកាន់ជនសង្ស័យតាមផ្លូវច្បាប់
21-11-2025 17:03
(ភ្នំពេញ)៖ ស្ត្រីរងគ្រោះ ន.ល.ហ ដែលបានប្តឹងជនសង្ស័យឈ្មោះ ធី សុខឃឿន ម្ចាស់ហាង «ជំនោរកាហ្វេ» ពីបទ «រំលោភសេពសន្ថវៈ» ត្រូវបានលោកស្រី ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះចូលទៅឆ្លើយបំភ្លឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ស្រ្តីរងគ្រោះ បានស្នើយ៉ាងទទូចដល់តំណាងអយ្យការរាជធានីភ្នំពេញ មេត្តាចោទប្រកាន់ជនសង្ស័យតាមផ្លូវច្បាប់ និងជួយរកយុត្តិធម៌ដល់នាងដែលជាជនក្រីក្រ។
សូមបញ្ជាក់ថា បុគ្គលិកហាងជំនោរកាហ្វេ ឈ្មោះ ន.ល.ហ បានប្តឹងម្ចាស់ហាងជំនោរកាហ្វេឈ្មោះ ធី សុខឃឿន ពីបទ «រំលោភសេពសន្ថវៈ» ព្រមទាំងទទូចឲ្យតំណាងអយ្យការជួយរកយុត្តិធម៌ជូននាង និងផ្តន្ទាទោសបុគ្គលនេះតាមច្បាប់។
យោងតាមពាក្យបណ្តឹង ដែលដាក់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះ ត្រូវបានម្ចាស់ហាងរំលោភ ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់អំឡុងខែកក្កដា ឆ្នាំ២០២៥៕










