* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញបំភ្លឺពាក់ព័ន្ធលោកឧត្តមសេនីយ៍ត្រី សុខ ស៊ីថា ដែលបានប្រើអំពើហិង្សា នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ក្រោយមានការចែកចាយតាមបណ្តាញសង្គម

21-11-2025 17:08

(កណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញមកបំភ្លឺជូនសាធារណជនទៅនឹងបណ្តាញសារព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធ លោកឧត្តមសេនីយ៍ត្រី សុខ ស៊ីថា បានប្រើអំពើហិង្សាយដោយចេតនា នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។

ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវបំភ្លឺពាក់ព័ន្ធករណីខាងលើភ្លាមៗ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ករណីហិង្សាដោយចេតនានេះ បានកើតហេតុនៅវេលាម៉ោង ៩ព្រឹកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

ជនរងគ្រោះមានចំនួន ២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជឹម ធឿន អាយុ៦១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ (រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង)
*ទី២៖ ឈ្មោះ ជឹម ស៊ីថា អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។

ដោយឡែកជនសង្ស័យ ចំនួន ០៥នាក់ (ឃាត់ខ្លួនបាន ០៤នាក់) រួមមាន៖

*ទី១៖ ឈ្មោះ សុខ ស៊ីថា អាយុ៤៦ឆ្នាំ មុខរបរនគរបាល (ឧត្តមសេនីយ៍ត្រី) មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល (ជនដៃដល់)។ (គេចខ្លួន)
*ទី២៖ ឈ្មោះ សយ សារឿន អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ (ឃាត់ខ្លួន)
*ទី៣៖ ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ (ឃាត់ខ្លួន)
*ទី៤៖ ឈ្មោះ យឹម សំនៀង អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ (ឃាត់ខ្លួន)
*ទី៥៖ ឈ្មោះ វណ្ណី ដារ៉ា អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ (ឃាត់ខ្លួន)

វត្ថុតាងដែលចាប់យក រួមមាន៖

១.ទូរសព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (របស់ឈ្មោះ ញ៉េប ស្រួន)
២.ទូរសព្ទដៃ០១គ្រឿង ម៉ាក TECHNO ពណ៌ទឹកប៊ិក (របស់ឈ្មោះ យឹម សំនាង)
៣.ទូរសព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (របស់ឈ្មោះ សយ សារឿន)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តនីតិវីធី។ ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា ដែលគេចខ្លួន សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងស្វែងរកទៅតាមនីតិវិធីជំនាញ៕