* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមក្លែងបន្លំជាសមត្ថកិច្ច ចាប់ជំរិតទារលុយពីជនជាតិចិនពេលយប់ ធ្វើឲ្យប៉ះពាល់ភ្ញៀវទេសចរយ៉ាងខ្លាំង, ឃាត់ខ្លួនបាន៨នាក់ និងកាំភ្លើងខ្លី៤ដើម

21-11-2025 20:33

(ភ្នំពេញ)៖ ក្រុមជនល្មើសដែលក្លែងបន្លំជាសមត្ថកិច្ច ដោយខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយធ្វើសកម្មចាប់ជំរិតទារលុយពីជនជាតិចិន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនៅពេលយប់នោះ ត្រូវកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនសង្ស័យចំនួន៨នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមវិធានការជំនាញ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, ខេត្តសៀមរាប និងខេត្តព្រះសីហនុ រហូតស្វែងរកជនសង្ស័យចំនួន៨។ ក្នុងនោះរួមមាន៖

*ទី១៖ ឈ្មោះ ហ៊ុំ សុផុន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ខឿន រុន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅស្រុកស្នួល ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ ណុន ស៊ីតុន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
*ទី៤៖ ឈ្មោះ ហ៊ុំ វិរៈ ហៅវុទ្ធ អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត
*ទី៥៖ ឈ្មោះ ហ៊ុំ សុភ័ក្រ្ត ហៅយ៉ត អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ
*ទី៦៖ ឈ្មោះ ជា សុខលី អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
*ទី៧៖ ឈ្មោះ មុន វិចិត្រចិន្ដា ហៅចិន្ដា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*ទី៨៖ ឈ្មោះ ឡែម លាភ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកលក់ដីឡូតិ៍ ទីលំនៅផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន៖

*រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខកំពត2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2BQ-8101
*កាំភ្លើង៤ដើម
*ទូរស័ព្ទចំនួន៦គ្រឿង
*គ្រាប់ចំនួន៣៨គ្រាប់
*ខ្នោះដៃចំនួន៧
*សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន៤កំប្លេ
*កាតកងរាជអាវុធហត្ថចំនួន២សម្លឹក (COPY)
*កាបូបស្ពាយចំនួន១។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់ខាងលើថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ចំនួន៦លើកពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រុមជនល្មើសទាំងអស់នេះហើយ ដែលធ្វើឲ្យខូចឈ្មោះប្រទេសជាតិលើឆាកអន្ដរជាតិ និងប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងមានសមត្ថកិច្ច៕