* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា

22-11-2025 14:03

(ពោធិ៍សាត់)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងក្រុមការងារ គ.ជ.គ.ម. នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

បើតាមរបាយការណ៍ របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញថា គិតត្រឹមនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ បានបង្កឱ្យមានផលប៉ះពាល់ដល់៖ ក្រុងស្រុក ចំនួន០៥ (ក្រុងពោធិ៍សាត់, ស្រុកភ្នំក្រវាញ, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកតាលោសែនជ័យ), ឃុំសង្កាត់ ចំនួន២១ ស្មើនឹង១១៩ភូមិ, ប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ, ជម្លៀសប្រជាពលរដ្ឋបាន ចំនួន៥៤៥នាក់ ស្មើនឹង៤៣២គ្រួសារ ក្នុងនោះយើងបានត្រៀមទីទួលសុវត្ថិភាព ចំនួន១៦កន្លែង។

សម្រាប់ប៉ះពាល់ដល់ដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា (ការខូចខាតមិនទាន់កំណត់បាន), ប៉ះពាល់ដល់ផ្ទះ ចំនួន៤២០០ ខ្នង, ប៉ះពាល់ដល់សត្វពាហនៈ ចំនួន៣៦២ក្បាល, ប៉ះពាល់ផ្លូវប្រវែង៨៤,៩៦៦ម៉ែត្រ, ខូចខាតស្ពានឈើ និងបានជួសជុលចំនួន០៣កន្លែង។

សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងដល់សាធារណជន ស្តីពីការកើនឡើងជាបន្តបន្ទាប់ នៃកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងកម្រិតមួយត្រូវប្រកាសអាសន្ន។ ជាក់ស្តែងក្នុងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះជាបណ្តើរៗហើយ ខណៈកម្ពស់ទឹកបច្ចុប្បន្ន ស្ថានីយ៍វាលវែង កម្ពស់ទឹក១.១០ (+០.០០) កម្ពស់ប្រកាសអាសន្ន៩ម៉ែត្រ, ស្ថានីយ៍បាក់ត្រកួន កម្ពស់ទឹក១.២៧(+០.១៧) កម្ពស់ប្រកាសអាសន្ន៦ម៉ែត្រ, ស្ថានីយ៍ក្បាលហុង កម្ពស់ទឹក ៤.៧០(-០.២១) កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ និងស្ថានីយ៍ចារឹក កម្ពស់ទឹក៦.១៨(-០.០២) កម្ពស់ប្រកាសអាសន្ន៦ម៉ែត្រ៕