* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ យើងត្រូវបន្តផ្តល់អំណាចដល់យុវជនជាមួយនឹងចំណេះដឹង និងជំនាញ ព្រោះទេសចរណ៍កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស

22-11-2025 15:10

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា យើងត្រូវបន្តផ្តល់អំណាចដល់យុវជនជាមួយនឹងចំណេះដឹង និងជំនាញ ព្រោះទេសចរណ៍កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យុវជនត្រូវការឱកាស ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេនៅក្នុងវិស័យ ដូចជា៖ ការទំនាក់ទំនងឌីជីថល បដិសណ្ឋារកិច្ច ភាសា នវានុវត្តន៍ និងការយល់ដឹងអំពីវប្បធម៌។ តាមរយៈការវិនិយោគលើវិស័យទាំងនេះ យើងអាចរៀបចំអ្នកជំនាញទេសចរណ៍ជំនាន់ថ្មី ដែលអាចដឹកនាំវិស័យរបស់យើងទៅអនាគត។

ការលើកឡើងយ៉ាងដូច្នេះលោករដ្ឋមន្រ្តី ហួត ហាក់ នៅក្នុងសិក្ខាសាលាស្តីពី «ការស្តារឡើងវិញនៃទេសចរណ៍មេគង្គ-ឡានឆាង និងផែនការសកម្មភាពធន់ ឆ្នាំ២០២៦-២០៣០៖ ផលប៉ះពាល់យុវជន» នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប។

ពិធីនេះ ក៏មានការចូលរួមពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោក មាស គីមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំងមានការចូលរួមពីប្រតិភូ និងឯកអគ្គរដ្ឋទូតទេសចរណ៍យុវជន មកពីប្រទេសទាំងប្រាំមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC)ផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងដោយមានការគាំទ្រ ពីមូលនិធិពិសេសសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានគោលបំណងពង្រឹងទស្សនៈយុវជន និងធាតុចូលរបស់អ្នកជំនាញទៅក្នុងការអភិវឌ្ឍផែនការសកម្មភាពស្តារឡើងវិញ និងធន់នៃទេសចរណ៍មេគង្គ-ឡានឆាង ឆ្នាំ២០២៦-២០៣០ ដែលជាក្របខ័ណ្ឌតំបន់រយៈពេលប្រាំឆ្នាំ ដែលមានបំណងពង្រឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងប្រាំមួយនៃ MLC។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព និងរួមបញ្ចូល ការជំរុញការផ្លាស់ប្តូរឌីជីថល និងការគាំទ្រការចូលរួមរបស់យុវជនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង។

លោករដ្ឋមន្រ្តី បានបន្ថែមថា សារៈសំខាន់នៃការសម្របសម្រួលតំបន់ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន ដោយកត់សម្គាល់ថា «យុវជនតំណាងឱ្យកម្លាំងសំខាន់សម្រាប់ការច្នៃប្រឌិត ការយល់ដឹងអំពីវប្បធម៌ និងការប្រកួតប្រជែង នាពេលអនាគតនៃវិស័យទេសចរណ៍»។

លោក វ៉ាង វិនពីន បាបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសចិនចំពោះប្រទេសកម្ពុជា និងតំបន់តាមរយៈមូលនិធិពិសេសសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបានគូសបញ្ជាក់ពីតម្លៃនៃការអភិវឌ្ឍរួមគ្នា ការតភ្ជាប់ទេសចរណ៍ និងការចូលរួមរបស់យុវជនក្នុងការកសាងភាពធន់រយៈពេលវែង។

លោក មាស គឹមហេង បានលើកឡើងថា សារៈសំខាន់នៃការធ្វើសមាហរណកម្ម សំឡេងយុវជនទៅក្នុងទិសដៅគោលនយោបាយក្នុងតំបន់ និងបានលើកទឹកចិត្តដល់កិច្ចសហការកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាល ស្ថាប័ន និងសហគមន៍។

សិក្ខាសាលានេះ បានប្រមូលផ្តុំគណៈប្រតិភូ MLC រួមទាំងមន្ត្រីរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតយុវជនទេសចរណ៍ តំណាងមកពីអង្គការទេសចរណ៍ជាតិ សាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធនឹងទេសចរណ៍។ កម្មវិធីនេះ រួមមាន៖ បទបង្ហាញសំខាន់ៗ ការពិភាក្សាតុមូលស្តីពីទស្សនៈយុវជន និងដំណើរទស្សនកិច្ចបច្ចេកទេស ដើម្បីសង្កេតមើលការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកនៅក្នុងខេត្តសៀមរាប។

ដោយឡែក វិញ្ញាបនបត្រត្រូវបានប្រគល់ជូនឯកអគ្គរដ្ឋទូតយុវជនទេសចរណ៍ MLC ដោយទទួលស្គាល់ការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការផ្លាស់ប្តូរយុវជនតាមអ៊ីនធឺណិត និងការចូលរួមចំណែករបស់ពួកគេ ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។

ចំពោះលទ្ធផលនៃសិក្ខាសាលានេះ នឹងរួមចំណែកដល់ការបញ្ចប់ផែនការសកម្មភាពស្តារឡើងវិញ និងធន់នៃទេសចរណ៍ MLC ឆ្នាំ២០២៦-២០៣០ ដែលត្រូវបានគេរំពឹងថា នឹងបម្រើជាផែនទីបង្ហាញផ្លូវជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ ការឆ្លើយតបវិបត្តិ ការត្រៀមខ្លួនឌីជីថល និងការផ្តល់អំណាចដល់យុវជននៅទូទាំងតំបន់មេគង្គ-ឡានឆាង៕