* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតពលករ និងពលរដ្ឋនៅស្រុកមង្គលបូរី សប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារដល់ផ្ទះរបស់ខ្លួន

23-11-2025 08:12

(បន្ទាយមានជ័យ)៖ អតីតពលករត្រឡប់មកពីថៃ និងពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ សប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ ហើយផ្ដល់ការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេដោយឥតគិតថ្លៃថែមទៀត។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅផ្សារចម្ការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដោយនាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ចំនួន ២១ មកសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ ហើយមានតម្រូវការកម្លាំងពលកម្មជាង ៦ ៥០០នាក់។

អ្នកស្រី សិន សាវរ័ត្ន អតីតពលករត្រឡប់មកពីថៃ បានប្រាប់ថា អ្នកស្រីបានដាក់ពាក្យធ្វើការ ២កន្លែង នៅក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រសួងការងារ រៀបចំធ្វើនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាពេលនេះ ដោយអ្នកស្រី ពេញចិត្តចំពោះការរៀបចំនេះ។

អ្នកស្រី សិន សាវរ័ត្ន បានបន្ថែមថា «សប្បាយចិត្ត និងពេញចិត្ត ព្រោះផ្ដល់ភាពងាយស្រួលដែលគេមកជួយយើងដល់ផ្ទះ ដល់ទីកន្លែង និងមកដល់ស្រុក»។ អតីតពលកររូបនេះ បន្ថែមថា ប្រសិនបើអ្នកស្រី ស្វែងរកការងារដោយខ្លួនឯង នៅរាជធានីភ្នំពេញ នឹងត្រូវចំណាយថវិកាទៅលើការធ្វើដំណើរ ការហូបចុក និងកន្លែងស្នាក់នៅជាដើម តែការចូលរួមក្នុងពិព័រណ៍ការងារនៅថ្ងៃនេះ អ្នកស្រី មិនបានចំណាយលុយទៅលើអ្វីឡើយ។

ចំណែកកញ្ញា យ៉ាវ វ៉ាន់នាត អតីតពលករមកពីថៃដែរ បានឱ្យដឹងថា កញ្ញា មានភាពរីករាយ និងកក់ក្ដៅ នៅពេលដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ នាពេលនេះ។ អតីតពលកររូបនេះ បន្ថែមថា «ផ្ដល់ភាពងាយស្រួលខ្លាំង ព្រោះគេមានសេវាដឹកយើងមកដល់ទីកន្លែង ដើម្បីឱ្យយើងរកការងារធ្វើ ហើយម្យ៉ាងទៀត ក៏មានការងារច្រើនឱ្យយើងជ្រើសរើស តាមចំណង់ចំណូលចិត្តរបស់យើង»។

រីឯអ្នកស្រី វ៉ាន សាវឿន ដែលជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី ប្រាប់ឱ្យដឹងដែរថា អ្នកស្រី ពិតជាសប្បាយចិត្ត ដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារ នៅក្នុងស្រុករបស់អ្នកស្រី ហើយទទួលបានការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។

អ្នកស្រីបានបន្ថែមថា៖ «ក្រុមហ៊ុច្រើនឱ្យយើងជ្រើសរើស ដើម្បីចូលធ្វើការងារ ថ្ងៃហ្វ្រី មានទាំងពីទឹក មានទាំងពីកាហ្វេ មានទាំងពីបាយ ហ្វ្រីឱ្យហូប មិនបាច់អស់លុយទេ»។

សូមជម្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥បន្តទៀត៕