* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដំណឹងល្អ! អភិបាលខេត្តតាកែវ៖ ឱកាសការងារជាង៦ពាន់កន្លែង នៅរោងចក្រចំនួន២ ក្នុងស្រុកគិរីវង់ នឹងបើកដំណើរការឆាប់ៗខាងមុខនេះ

24-11-2025 13:49

(តាកែវ៖ រោងចក្រចំនួន២បន្ថែមទៀត នឹងបើកដំណើរការឆាប់ៗខាងមុខនេះ នៅក្នុងស្រុកគីរីវង់ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែលរោងចក្រទាំង២នេះ អាចនឹងស្រូបទាញកម្លាំងកម្មករឲ្យចូលមកបម្រើការងារ បានចំនួនជាង៦ពាន់នាក់។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «នេះគឺជាឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ រួមនិងបងប្អូនប្រជាពលរដ្ឋស្រុកអង្គរជ័យ ខេត្តកំពត ដែលនៅក្បែខាងផងដែរ»។

បើតាមលោកអភិបាលខេត្តតាកែវ ក្រុមការងាររបស់រដ្ឋបាលខេត្ត បានចុះពិនិត្យទីតាំងដីស្នើសុំសាងសង់រោងចក្រចំនួន២ទីតាំងរួចរាល់ហើយ ដោយរោងចក្រកាត់ដេរសម្លៀកបំពាក់ទី១ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលរោងចក្រនេះមានតម្រូវការកម្មករនៅចន្លោះពី ១០០០ ទៅ ១៥០០នាក់ និងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀត ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានតម្រូវការកម្មករ ចាប់ពី ៥០០០នាក់ទ្បើងទៅ៕