* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឃាតកម្មចាក់សម្លាប់ប្រពន្ធខ្លួនឯង នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ, កម្លាំងសមត្ថកិច្ចតាមចាប់ជនដៃដល់បាន

24-11-2025 13:54

(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុង​ បើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យក្នុងករណីឃាតកម្ម ចាក់សម្លាប់ប្រពន្ធខ្លួនឯង​ ដោយប្រើត្រឹមតែរយៈពេល ៣ក្រោយរត់គេចខ្លួន។

ការចុះប្រតិបត្តការនេះធ្វើឡើងនាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយមានការយកចិត្តទុកដាក់ និងបញ្ជាពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម។

យោងតាមរបាយការណ៍សមត្ថកិច្ច នៅវេលាម៉ោង៨យប់ មានករណីបុរសម្នាក់ប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅម្ដុំផ្ទះពស់ចាស់​ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបា​នគេចខ្លួនបាត់ ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញបានសហការរួមគ្នា បើកធ្វើស្រាវជ្រាវស្វែងរកចាប់ខ្លួន រហូតដល់ម៉ោង ២៣៖១៥នាទី ទើបឃាត់ខ្លួនជនសង្ស័យបាននៅមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម និងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធី។

វត្ថុតាងដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃម៉ាក់ VIVO ពណ៌ខៀវ ១​គ្រឿង,​ កាំបិតចុងស្រួច ១​ដើម,​ ម៉ូតូ VIVA ពណ៌ខ្មៅ ស្លោកលេខ ភ្នំពេញ 1C-7405 មួយគ្រឿង, អត្តសញ្ញាណប័ណ្ណ ១​សន្លឹក,​ អាវក្រៅដៃវែងពណ៌ខ្មៅ ​បច្ចុប្បន្ន​កម្លាំងជំនាញព្រហ្មទណ្ឌកំពុងចាត់ការតាមនីតិវិធីច្បាប់៕