* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជំនាញ៖ កងទ័ពថៃដែលអះអាងដោយយោងតាមរបាយការណ៍ AOT-Th ថាគ្រាប់មីនដែលយោធាថៃបានជាន់ពេលដើរចូលតំបន់ចម្ការមីនចាស់ក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី១០ វិច្ឆិកា ជាគ្រាប់មីនដាក់ថ្មី ជាសេចក្តីថ្លែងការណ៍ដែលមិនឆ្លុះបញ្ចាំងពីការពិត

24-11-2025 15:29

(ភ្នំពេញ)៖ យោងតាមប្រភពមន្ត្រីជំនាញផ្នែកយោធា បានថ្លែងថា សេចក្តីថ្លែងការណ៍របស់កងទ័ពថៃនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដោយសំអាងថា យោងតាមរបាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ានភាគីថៃ (AOT-Th) ថា គ្រាប់មីនដែលយោធាថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលដើរចូលតំបន់ចម្ការមីនចាស់ក្នុងខេត្តព្រះវិហារ ជាគ្រាប់មីនដាក់ថ្មី ជាសេចក្តីថ្លែងការណ៍ដែលមិនឆ្លុះបញ្ចាំងពីការពិតឡើយ។

របាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ាន ត្រូវតែជារបាយការណ៍រួមរវាងអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាននៅថៃ ទើបយកជាការណ៍បាន គឺមិនមែនផ្តោតលើរបាយការណ៍ជាឯកតោភាគីនោះទេ។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយរបស់អាស៊ាន បញ្ជាក់ថា គ្រាប់មីនដែលទាហានថៃដើរជាន់នោះជាមីនថ្មីដែរ។

កម្ពុជាសូមបញ្ជាក់អះអាងសាជាថ្មីថា គ្រាប់មីនដែលនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃជាគ្រាប់មីនចាស់បន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជា ហើយគ្មានកម្លាំងទាហានកម្ពុជាណាដាក់គ្រាប់មីនថ្មីឡើយ ហើយការអះអាងអំពីរូបភាពនៃការដាក់គ្រាប់មីនដែលយកចេញពីទូរស័ព្ទ គឺគ្មានភាពរឹងមាំក្នុងការចោទប្រកាន់មកលើកងទ័ពកម្ពុជាទេ អាចជាភស្តុតាងប្រឌិតឡើង ហើយជាការចាំបាច់ណាស់ដែលត្រូវមានការស៊ើបអង្កេតរួមគ្នាមួយ ដើម្បីបញ្ជាក់ភស្តុតាងឱ្យច្បាស់លាស់ មុននឹងធ្វើសេចក្តីសន្និដ្ឋានណមួយ៕