តំណាងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ផ្ដល់ដំបូន្មានទៅកាន់យុវជន ប្រសិនជាជ្រើសជំនាញណា ត្រូវតែផ្ដោតលើជំនាញនោះឱ្យគត់មត់បំផុត (Video inside)

24-11-2025 16:07

(ភ្នំពេញ)៖ លោក ផេន សុផាត អនុប្រធានការិយាល័យសិក្សា នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានផ្ដល់ជាដំបូន្មានទៅកាន់យុវជនថា ប្រសិនជាយុវជនជ្រើសជំនាញណាហើយ ត្រូវតែផ្ដោតទៅលើជំនាញនោះឱ្យគត់មត់បំផុត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News, លោក ផេន​ សុផាត បានរៀបរាប់ពីជំនាញចំនួន ៨ នៅក្នុងកម្មវិធី TVET របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីៈ ដូចជាគណនេយ្យអាជីវកម្ម, ទីផ្សារឌីជីថល, គ្រប់គ្រងអាជីវកម្ម, ធនាគារ និងមីក្រូហរិញ្ញវត្ថុ, ធានារ៉ាប់រង និងហរិញ្ញវត្ថុ, គ្រប់គ្រងធនធានមនុស្ស, ការសរសេរកម្មវិធីកុំព្យូទ័រ និងការតម្លើងកម្មវិធីកុំព្យូទ័រ។

លោក បានមានប្រសាសន៍ថា បើធ្វើការប្រៀបធៀបការចុះឈ្មោះចូលរៀនរបស់និស្សិតរវាងឆ្នាំសិក្សា២០២៤ ២០២៥ និងឆ្នាំសិក្សា២០២៥ ២០២៦ ពុំសូវមានការកើនឡើងខ្លាំងនោះ។ តែគួរឱ្យកត់សម្គាល់ផងដែរថា សិស្សនិទ្ទេស A មានកំណើនច្រើនជាឆ្នាំមុន ខណៈឆ្នាំមុនមានត្រឹមតែ ៨នាក់ ឆ្នាំនេះកើនដល់១៤នាក់។

សម្រាប់ការអប់រំវិជ្ជាជីរៈ គឺជារឿងមួយដែលសំខាន់ខ្លាំងសម្រាប់យុវជន និងសង្គមជាតិ ដូច្នេះក្នុងនាមជារាមច្បង និងជាបញ្ញាវ័ន្តមួយរូប, លោក ផេន សុផាត លើកទឹកចិត្តដល់យុវជនចាប់យកជំនាញមួយឱ្យបានច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារនាពេលអនាគត៕

សូមស្ដាប់ការលើកឡើងរបស់ លោក ផេន សុផាត ដូចតទៅ៖