យុវជនខ្លាំងប្រមូលកម្លាំងប្រឆាំងគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែវិច្ឆិកា​៖ បង្ក្រាប១១ករណី ឃាត់ខ្លួន២៧នាក់

24-11-2025 18:32

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ក​រណី ឃាត់ខ្លួនជនសង្ស័យ២៧នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន៦នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៦នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន១៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩២០៤ករណី ឃាត់ខ្លួន២៣៧៨០នាក់ (ស្រី១៧៥៩នាក់)៕