* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តតាកែវអំពាវនាវ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមសម្អាតអនាម័យបរិស្ថានឲ្យបានស្អាត

25-11-2025 14:46

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានជំរុញ និងអំពាវនាវប្រជាពលរដ្ឋ ពិសេសប្អូនៗសិស្សានុសិស្សទាំងអស់ បន្តយកចិត្តទុកដាក់ និងធ្វើជាគំរូមុនគេ ក្នុងការចូលរួមសំអាតអនាម័យបរិស្ថានជុំវិញខ្លួនតាមសាលារៀន និងទីប្រជុំជននានា ផ្ដើមចេញពីទុកដាក់សំរាមទៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីសហគមន៍យើងមានបរិស្ថានស្អាតល្អ។

ថ្លែងក្នុងឱកាសអញ្ជើញអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅបរិវេណសួនច្បារមាត់បឹងតាកែវ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង បរិស្ថាន កងកម្លាំងទាំង៣ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមនិងប្រជាពលរដ្ឋជាង ១.៥០០នាក់។

លោក វ៉ី សំណាង បានថ្លែងថា «ការចូលរួមសំអាតអនាម័យបរិស្ថាន គឺជាភាពចំបាច់ សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពខេត្ត ក៏ដូចជាក្រុងដូនកែវរបស់យើងកាន់តែមានភាពស្រស់ស្អាត ពិសេសទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិមានលេងកម្សាន្តកាន់តែច្រើន បង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ និងខេត្តទាំងមូល»។

អភិបាលខេត្តតាកែវ បន្តថា «ផ្ទុយទៅវិញបើសិនជាយើងមិនចូលរួមសំអាតអនាម័យបរិស្ថាន ហើយគិតតែបោះសំរាមចោលពាសវាលពាសកាល តើបរិស្ថានស្អាតនៅត្រង់ណា តើនឹងមានភ្ញៀវទេសចរណ៍ឯណាគេមកលេងបន្តទៀត ស្របពេលអាជ្ញាធរខេត្តបានខិតខំកៀរគរអ្នកវិនិយោគមកកាន់តែច្រើន។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋ និងយុវជនគំរូ ត្រូវរួមគ្នាផ្លាស់ប្ដូរទំលាប់ រួមគ្នាគិត រួមគ្នាធ្វើ ស្របតាមពាក្យស្លោកបរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា ដើម្បីចូលរួមធ្វើយ៉ាងណាឲ្យខេត្តរបស់យើងស្អាតល្អស្រស់បំព្រង គ្មានក្លិនស្អុយ ធានាបាននូវខ្យល់បរិសុទ្ធសម្រាប់សុខភាព»។

ក្នុងឱកាសនោះ លោក អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានថ្លែងថា សំរាមផ្លាស្ទិចមិនអាចរលាយក្នុងរយៈពេលខ្លីបាននោះទេ ពោលរាប់រយឆ្នាំឯនោះទើបរលាយ ហើយការបោះសំរាមចោលពាសវាពាសកាល វាបានបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់យើង និងបង្ករជាជម្ងឺឆ្លងផ្សេងៗបាន ដូច្នោះដើម្បីធានាបាននូវខ្យល់បរិសុទ្ធ គ្មានការបំពុលខ្យល់ បរិស្ថានស្អាតល្អ យើងត្រូវទុកដាក់ និងបែងចែកសំណល់រឹង រាវ ឲ្យបានត្រឹមត្រូវទៅក្នុងធុងសំរាមទាំងអស់គ្នា៕