* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញប្រទេសបារាំង ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តកោះកុង ចាប់ពីថ្ងៃទី២៤-២៨ ខែវិច្ឆិកា

25-11-2025 14:56

(កោះកុង)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ នៃប្រទេសបារាំង បានចុះមកផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា លោក និងក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត នៃប្រទេសបារាំង មកផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តដោយមិនគិតពីសេវាអ្វីឡើយ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តពីប្រទេសបារាំង បានសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ មានដូចជា៖ វះកាត់ជំងឺដុំពក ឬដុំគិសនៅក ពិនិត្យត្រចៀកវាស់កម្រិត នៃការស្ដាប់ និងផ្ដល់ឧបករណ៍ជំនួយត្រចៀកដល់អ្នកដែលមានបញ្ហាក្នុងការស្ដាប់។

ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ មានសេចក្តីរីករាយយ៉ាងខ្លាំង និងបានកោតសរសើរមន្ទីរពេទ្យបង្អែកខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ អ្នកមាន ឬអ្នកក្រអ្វីឡើយ។

ប្រជាពលរដ្ឋបានកោតសរសើរចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលបានរៀបចំឡើងដោយមានផាសុខភាពល្អ រួមទាំងកាយវិការរបស់ក្រុមគ្រូពេទ្យ មានក្រមសីលធម៌វិជ្ជាជីវៈគួរឲ្យគោរព៕