* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់ ដើម្បីបម្រើប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព និងស័ក្កសិទ្ធភាព

26-11-2025 07:44

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់ (Bronchoscope Olympus EVIS X1) ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជនកម្ពុជា កាន់តែមានគុណភាព ស័ក្កសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ លើសុខភាពផ្លូវដង្ហើម។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ចាន់ វិចិត្រ នាយករងមនី្ទរពេទ្យ តំណាងលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមានការចូលរួមពីលោកនាយករង, លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត រួមទាំងលោកវេជ្ជបណ្ឌិតឯកទេស វ៉ា ម៉េង នាយកមជ្ឈមណ្ឌលឯកទេសជំងឺសួត។

លោកសាស្រ្តាចារ្យ ចាន់ វិចិត្រ បានថ្លែងថា ការទទួលបាននូវម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយនេះ គឺជាការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមជ្ឈមណ្ឌលឯកទេសជំងឺសួត ពិសេសបានការទទួលគាំទ្រពីក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលផងដែរ។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «សម្រាប់ម៉ាស៊ីនឆ្លុះទងសួតដ៏ទំនើបខាងលើនេះ នឹងជួយដល់ក្រុមគ្រូពេទ្យឯកទេសជំងឺសួត ក្នុងការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីបម្រើសេវាព្យាបាលជូនអ្នកជំងឺ និងធ្វើឱ្យមជ្ឈមណ្ឌលឯកទេសជំងឺសួត ក្លាយទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺសួតឈានមុខនៅកម្ពុជា»។

ជាមួយគ្នានេះលោកសាស្រ្ដាចារ្យក៏បានគូសបញ្ជាក់បន្ថែមថា «ក្រៅពីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីនឆ្លុះទងសួតទំនើបចុងក្រោយបង្អស់នេះ នៅមន្ទីរពេទ្យយើងគឺមាននូវវេជ្ជបណ្ឌិត ដែលមានសមត្ថភាព និងឯកទេសផ្នែកសួត ចាំបម្រើប្រជាពលរដ្ឋយើងប្រកបដោយទំនុកចិត្ដខ្ពស់ផងដែរ»។ តែទោះជាយ៉ាងណាក៏លោកសាស្ដ្រាចារ្យបានគូសរម្លឹកដល់ក្រុមគ្រូពេទ្យថា «សូមក្រុមគ្រូពេទ្យបន្ដប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវយកសុវត្ថិភាពអ្នកជំងឺជាបញ្ហាចម្បង ចាប់តាំងពីអ្នកជំងឺចូលមកដល់មន្ទីរពេទ្យរហូតទទួលបានការព្យាបាលហើយ និងត្រលប់ទៅគេហដ្ឋានវិញ»។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យ ចាន់ វិចិត្រ បានសម្តែងការថ្លែងអំណរគុណលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យប្រធានក្រុមប្រឹក្សាភិបាល សាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមគាំទ្រ ការប្តេជ្ញាចិត្តក្នុងការនាំយកបច្ចេកវិទ្យាទំនើប ដើម្បីជាជំនួយដល់ក្រុមវេជ្ជបណ្ឌិតមជ្ឈមណ្ឌលឯកទេសជំងឺសួ តក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជូនអ្នកជំងឺ ដែលបានមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាសនោះដែរក្នុងនាមនាយកមជ្ឈមណ្ឌលឯកទេសជំងឺសួត លោកវេជ្ជបណ្ឌិតឯកទេស វ៉ា ម៉េង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលតែងតែយកចិត្ដទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងសម្រេចផ្ដល់ការឧបត្ថម្ភគំាទ្រយ៉ាងពេញលេញតាមគោលនយោបាយបញ្ចកោណ ដែលបានកំណត់វិស័យសុខាភិបាលជាវិស័យអាទិភាព។

លោកវេជ្ជបណ្ឌិតក៏បានបង្ហាញពីការបេ្ដជ្ញាចិត្ដ ដើម្បីបន្ដបម្រើសេវាសុខាភិបាលប្រកបដោយគុណធម៌ និងគុណភាពខ្ពស់ ពិសេសសូមធានានឹងចួលរួមថែរក្សាការឧបត្ថម្ភនេះ នឹងមានប្រយោជន៍ដ៏ធំធេងមួយសម្រាប់បម្រើដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈស្មើរៗគ្នា។ លើសពីនោះក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់បានត្រៀមលក្ខណៈរួចរាល់ជាស្រេច សម្រាប់ការបណ្ដុះបណ្ដាលបច្ចេកទេសទាំងក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់បច្ចេកទេសវិទ្យានេះ ប្រកបទៅដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់៕