* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ណាល័យកូនខ្មែរ ខ្នាតតូចសិក្សាឥតគិតថ្លៃចំនួនពីរ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាតាំងក្រសាំង និងអនុវិទ្យាល័យតាំងក្រសាំង ខេត្តកំពង់ចាម

26-11-2025 10:47

(កំពង់ចាម)៖ បណ្ណាល័យកូនខ្មែរខ្នាតតូចនេះ គឺជាគំនិតផ្តួចផ្តើមរបស់យុវសិស្សឈ្មោះ ម៉ៅ សុផាតវីនណា មកពីសាលាអន្តជាតិស៊ីអាយអេ (CIA) ត្រូវបានធ្វើពិធីប្រគល់ជូនដល់សាលាបឋមសិក្សាតាំងក្រសាំង និងអនុវិទ្យាល័យតាំងក្រសាំង នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិស្សជាច្រើនទៀត មានទីតាំងស្ថិតនៅក្នុងភូមិឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

បណ្ណាល័យកូនខ្មែរ គឺជាបណ្ណាល័យខ្នាតតូចដែលសិស្សអាចអាន សិក្សា និងមើលសៀវភៅដោយឥតគិតថ្លៃ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មានបេសកកម្មស្នូលក្នុងការបង្កើត និងរក្សាបណ្តាញបណ្ណាល័យខ្នាតតូច ដើម្បីចែករំលែកសៀវភៅដោយឥតគិតថ្លៃនៅតាមសហគមន៍ជនបទ និងសាលារៀននៅទូទាំង ២៥ខេត្តរាជធានីនៃព្រះរាជាណាចក្រកម្ពុជា (យោងតាមវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការឆ្នាំ២០២០)។

ចក្ខុវិស័យរបស់យើង គឺជួយពង្រឹង និងលើកកម្ពស់ការធ្វើឱ្យមានលក្ខណៈជាទម្លាប់នៃការអាន កម្សាន្តដល់យុវវ័យគ្រប់ស្រទាប់នៅទូទាំងប្រទេស ជាពិសេសផ្តោតលើសិស្សានុសិស្សដែលខ្វះខាតជាចំបង។

ស្របតាមអាទិភាពយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ការលើកកម្ពស់អក្ខរកម្មដំបូង និងពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាព។ គម្រោងនេះស្នើឱ្យមានការបង្កើតបណ្តាញបណ្ណាល័យខ្នាតតូចចែករំលែកសៀវភៅថ្មីៗ និងសៀវភៅពេញនិយមដែលមានតុល្យភាពទាំងជាភាសាខ្មែរ និងអង់គ្លេស ជាមួយយុទ្ធសាស្ត្រទទួលយកសៀវភៅបរិច្ចាគ ដើម្បីធានាបាននូវការផ្គត់ផ្គង់សម្ភារៈសិក្សា ប្រកបដោយចីរភាព។

ក្នុងពិធីនោះដែរ បណ្ណាល័យកូនខ្មែរដែលដឹកនាំដោយយុវសិស្ស ម៉ៅ សុផាតវីនណា ព្រមទាំងសហការី​បានផ្តល់សៀវភៅសិក្សាស្រាវជ្រាវជាភាសាខ្មែរ និងសៀវភៅភាសាអង់គ្លេសចំនួន ៨៩ក្បាល រួមទាំងសូឡាបំភ្លឹចំនួន ២គ្រឿង ជូនដល់សាលាបឋមសិក្សាតាំងក្រសាំង។

ជាមួយគ្នានេះ សៀវភៅសិក្សាស្រាវជ្រាវភាសាខ្មែរ និងអង់គ្លេសចំនួន ៧៥ក្បាល ថែមទាំងសូឡាបំភ្លឺចំនួន២គ្រឿង ជាមួយថវិកា ៤០ម៉ឺនរៀល បានផ្តល់ជូនសាលាអនុវិទ្យាល័យតាំងក្រសាំង។

ដោយមើលឃើញកង្វះខាតរបស់សិស្ស បណ្ណាល័យកូនខ្មែរក៍បានផ្តល់គ្រឿងឧបភោគបរិភោគ មាន មី អង្ករ សៀវភៅ សំលៀកបំពាក់ ភួយ ព្រមទាំងថវិកា ១០ម៉ឺនរៀលជូនដល់សិស្សទីទាល់ក្រផងដែរ៕