* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចក្រុងសៀងយ៉ាង ខេត្តហ៊ួប៉ី ប្រទេសចិន ដើម្បីទាក់ទាញក្រុមវិនិយោគមកបណ្ដាក់ទុនរកស៊ី

26-11-2025 14:10

(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នៅថ្ងៃទី២៦ ខែវិឆ្ឆិកា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូទៅធ្វើធ្វើទស្សនកិច្ចនៅខេត្តហ៊ួប៉ី ក្រុងសៀងយ៉ាង ប្រទេសចិនរយៈពេល ៤ថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍ រីកចម្រើនលើវិស័យមួយចំនួនរបស់ចិន ហើយក៏ដើម្បីទាក់ទាញក្រុមវិនិយោគរបស់ចិនមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវផងដែរ។

លោក វ៉ី សំណាង បានថ្លែងប្រាប់ Fresh News ថា ក្រៅពីទៅធ្វើទស្សនកិច្ចនៅទីតាំងមួយចំនួនរបស់ខេត្តហួប៉ី ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ក្រុងដៀងយ៉ាង ខេត្តហ៊ួប៉ី លោកនឹងជួបជាមួយក្រុមអ្នក វិនិយោគ ដើម្បីលើកឡើងពីសក្ដានុពលមួយចំនួនរបស់ខេត្តតាកែវ ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគចិន ឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តកាន់តែច្រើនឡើងថែមទៀត។

អភិបាលខេត្តតាកែវ បានសម្ដែងក្ដីរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យហើយ និងនាំផ្លែផ្កាដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ តាមរយៈការនាំអ្នកវិនិយោគកាន់តែច្រើនឡើងថែមទៀតមកបណ្ដាក់ទុននៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាផ្ដល់ការងារជូនបងប្អូនប្រជាពលរដ្ឋ និងជួយលើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរមួយកម្រិតទៀតជាក់ជាពុំខាន៕