* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជំរុញឱ្យអាជ្ញាធរឃុំ សហគមន៍ ផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយ ដល់បងប្អូនប្រជាពលរដ្ឋទៅដល់មូលដ្ឋានដើម្បីបម្រើសេវាឲ្យកាន់តែមានប្រសិទ្ធិភាព

26-11-2025 14:17

(កំពង់ធំ)៖ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរឃុំ សហគមន៍ ផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយដល់បងប្អូនប្រជាពលរដ្ឋ ទៅដល់មូលដ្ឋានដើម្បីបម្រើសេវាឲ្យកាន់តែមានប្រសិទ្ធិភាព។

លោក ឈួន រ៉ា បានថ្លែងក្នុងវេទិកាសាធារណៈស្ដីពីការបើកចំហរព័ត៌មានតម្លាភាពថវិកា និងលទ្ធកម្មថ្នាក់ស្រុកនៅថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលរៀបចំដោយ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក គាំទ្រសហគមន៍អឺរ៉ុប Bread for the world និង DCA ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ ៣ភូមិ ជិត១០០នាក់។

លោកស្រី សូ សោភា តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានបញ្ជាក់ថា សកម្មភាពដែលអង្គការកំពុងអនុវត្តក្នុងឆ្នាំ២០២៥នេះ មាននៅក្នុង២គម្រោង ៣ម្ចាស់ជំនួយ។ គម្រោងទី១ សំឡេង និង សកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា ដំណាក់កាលទី២ ផ្តល់មូលនិធិពីអង្គការ Bread for the World (BfdW) ជំនួយព្រះវិហារដាណឺម៉ាក (DCA) និងគម្រោង «ពង្រឹងការចូលរួមរបស់ ពលរដ្ឋក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្តល់មូលនិធិពីសហភាពអឺរ៉ុប (EU)»។

លោកស្រីបន្តថា វេទិកាសាធារណៈនេះមានគោលបំណងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌ ការទទួលបានព័ត៌មាន ស្តីពី សេវាការិយាល័យ ច្រកចេញចូលតែមួយ ព័ត៌មានថវិកាប្រចាំឆ្នាំ និងលទ្ធកម្មគម្រោងមូលនិធិស្រុក ជូនប្រជាពលរដ្ឋក្នុងសហគមន៍។

ការលើកឡើងពីប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ ឃុំ ស្រុក ជួយពន្លឿនការបម្រើសេវាឲ្យបានឆាប់រហ័សលើបញ្ហាខុសភេទ ខុសអាយុ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ក៏ដូចជាឈ្មោះ ខុសអក្ខរាវិរុទ្ធ សុំឱ្យមានការកែតម្រូវ នៅត្រឹមថ្នាក់ស្រុកដែលអាចកែបាន និងសំណូមពរផ្តល់ថវិការបស់ស្រុកជួយដល់សហគមន៍ព្រៃឈើនិងសហគមន៍នេសាទផង ជួយជួសជុលផ្លូវទៅភូមិគគីរឃុំសាលាវិស័យ។

លោក ឈួន រ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់ បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

លោកបន្តថា អ្នកចូលរួមទាំងអស់បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់ដើម្បី មកធ្វើការពិភាក្សា ស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

លោកសំណូមពរដល់អាជ្ញាធរភូមិឃុំ និងសហគមន៍ ឲ្យបន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជគរបស់សហគមន៍ ដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានធ្វើការគាំទ្រ និងចូលរួមសហការជាមួយសហគមន៍ទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការរួមគ្នាដោះស្រាយ និងជំរុញឱ្យអាជ្ញាធរឃុំ សហគមន៍ ផ្សព្វផ្សាយពីសេវាច្រកចេញចូលតែមួយដល់បងប្អូនប្រជាពលរដ្ឋនៅដល់មូលដ្ឋានដើម្បីទទួលបាននូវសេវាមួយល្អ ស្របច្បាប់ចៀសវាងការចាញ់បោកពីជនបោកប្រាស់។

លោក ឈួន រ៉ា បានបញ្ជាក់ថា រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក មានផែនការថវិកាប្រចាំឆ្នាំ២០២៥ មានចំនួន ៦៥៧.០៨៦.៨៥$ ដោយបានចំណាយលើថវិកាអភិវឌ្ឍន៍ ថវិការដ្ឋបាលនិងថវិកាចំណាយមិនបានគ្រោងទុក៕