* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងមហាផ្ទៃ ច្រានចោលបទអត្ថាធិប្បាយរបស់សារព័ត៌មាន CNA ពាក់ព័ន្ធប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចកម្ពុជា ក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ (Video inside)

26-11-2025 14:18

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុងចំពោះបទអត្ថាធិប្បាយរបស់សារព័ត៌មាន CNA ដែលមានចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច» ក្រៅពីនេះ CNA ក៏បានអះអាងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថា សមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនមតិសាធារណជាតិ និងអន្តរជាតិ ដើម្បីជៀសវាងការភាន់ច្រឡំ៖

*ទី១៖ ការធ្វើអត្ថាធិប្បាយ ដែលនិពន្ធឡើងតាមអារម្មណ៍ និងទស្សនៈនយោបាយ របស់ ឈ្មោះ Nirmal Ghosh គឺជាការធ្វើមូលវិចារដោយមិនឆ្លុះបញ្ចាំងពីការពិត និងការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចអន្តរជាតិឡើយ។ ថ្វីត្បិតតែប្រទេសកម្ពុជា បាននិងកំពុងប្រកាន់គោលការណ៍ប្រឆាំងដាច់ខាត គ្រប់ឧក្រិដ្ឋកម្មឆ្លងដែនតាំងតែពីដើមរៀងមក ផ្ទុយទៅវិញមិនត្រឹមតែកម្ពុជាទេ ដែលជាប្រទេសរងគ្រោះដោយបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានពាសពេញតំបន់ និងសកលលោក សូម្បីតែប្រទេសអភិវឌ្ឍន៍ ក៏កំពុងប្រឈមដោះស្រាយ និងបង្ក្រាបបទល្មើសដូចគ្នានេះដែរ។

ប្រការនេះ គេហទំព័រ CNA ខ្លួនឯង ក៏ធ្លាប់បានផលិតវីដេអូឯកសារស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ប្រកបដោយវិជ្ជាជីវៈដែលបានលាតត្រដាង ពីទិដ្ឋភាព នៃប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ថាជា មជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែនមួយដ៏ធំក្នុងតំបន់។

*ទី២៖ ដោយហេតុថា ឧក្រិដ្ឋកម្មឆ្លងដែន គឺជាឧក្រិដ្ឋកម្មដែលគ្មានប្រទេសណាតែឯងអាចមានលទ្ធភាព លុបបំបាត់បាន ហេតុនេះហើយទើបកម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅនូវ កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធ នៃបណ្តាប្រទេសជាមិត្តពីគ្រប់សមត្ថកិច្ច ជាក់ស្ដែងលទ្ធផលដែលសម្រេចបានកន្លងមក គឺជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ជាមួយក្រុមការងារនៃប្រទេសជាដៃគូ (TASK FORCE) រួមមាន FBI សហរដ្ឋអាម៉េរិក ជប៉ុន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ សិង្ហបុរី ជាដើម។ល។ បទអត្ថាធិប្បាយដែលបានលើកឡើងខាងលើ មិនត្រឹមតែប៉ះពាល់ ដល់កម្ពុជាទេ តែប៉ះពាល់ដល់ក្រុមការងារនៃប្រទេសជាដៃគូ (TASK FORCE) ថែមទៀត ដែលក្នុងនោះកម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងជិតស្និទ្ធបំផុត។

*ទី៣៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់កម្ពុជា មានផែនការសកម្មភាពទាំងរយៈពេលខ្លី និងរយៈពេលវែងយ៉ាងជាក់លាក់ក្នុងការអនុវត្តគោលការណ៍របស់ រាជរដ្ឋាភិបាល ស្តីពីប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ប្រកបដោយឆន្ទៈមោះមុត ស្របតាម ច្បាប់ជាតិ និងអន្តរជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣ មានជនបរទេសសរុបចំនួន២៨៣នាក់ ត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីកម្ពុជា។

ក្នុងឆ្នាំ២០២៤ មានជនបរទេសសរុបចំនួន២,៩៨២នាក់ ត្រូវបានចាប់ខ្លួន និង បណ្ដេញចេញពីកម្ពុជា។ ជាពិសេសនៅឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាចំនួន២៤លើក។ ក្នុងនោះតាមការស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់ចំនួន១៣លើក និងតាមកិច្ច សហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសចំនួន១១លើក ឃាត់ខ្លួនជនបរទេសសរុបចំនួន១,៨៥៩នាក់ និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការចំនួន១១ករណី និងបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងមុខសញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសម្តងទៀតសរុបចំនួន១៤៨នាក់។

*ទី៤៖ ថ្វីត្បិតតែទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះក្តី ប៉ុន្តែសមត្ថកិច្ចកម្ពុជានៅតែខិតខំ បន្តកិច្ចប្រតិបត្តិការ របស់ខ្លួនជាប់ជាប្រចាំ ដោយចាត់ទុកថាការងារនេះជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិ ខ្លួនផង និងសម្រាប់ប្រជាពលរដ្ឋរងគ្រោះនៃបណ្តាប្រទេសអន្តរជាតិជាមិត្ត ដែលកំពុង ផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចកម្ពុជាផង៕