* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិន

27-11-2025 10:04

(ប៉ៃលិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលនេះគឺជាពិធីសំណេះសំណាលជាមួយមន្ទីរទេសចរណ៍លើកទី១៩ហើយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសរុប ២០រូប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តប៉ៃលិន។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារទេសចរណ៍នៅខេត្តប៉ៃលិន ដោយលោកប្រធានមន្ទីរទេសចរណ៍។ ថ្លែងក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកប្រធានមន្ទីរ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់របស់មន្ទីរទេសចរណ៍ខេត្ត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងក្នុងស្មារតីចូលរួមលើកស្ទួយសក្តានុពលទេសចរណ៍ខេត្តប៉ៃលិន។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពអង្គភាព ពង្រឹងសមត្ថភាពមន្ត្រីឱ្យបានជាប់ជាប្រចាំ និងស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ព្រមទាំងបន្តថែរក្សាបរិយាកាសដុខដុមនីយកម្មនៅក្នុងអង្គភាព ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។

ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ត្រូវជំរុញការលើកកម្ពស់គុណភាពសេវាកម្ម ពង្រឹងសុវត្ថិភាពចំណីអាហារ, រក្សាភាពស្អាត, អនាម័យ, ការគ្រប់គ្រងសំរាម, បន្ទប់ទឹកស្អាត និងរក្សាតម្លៃឱ្យបានសមរម្យនៅតាមបណ្តារមណីយដ្ឋានទេសចរណ៍, ភោជនីយដ្ឋាន និងអាហារដ្ឋាននានានៅក្នុងភូមិសាស្រ្តរបស់ខេត្តប៉ៃលិន៕