* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្លើយតប និងបំភ្លឺករណីដែលបានផ្សាយពាក់ព័ន្ធសមត្ថកិច្ចអាវុធហត្ថ តែមិនអាចទទួលនូវការប្រមាថ គ្មានក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលជាអ្នកសារព័ត៌មាន

27-11-2025 12:58

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកធ្វើការឆ្លើយតប និងបំភ្លឺករណីដែលបានផ្សាយតាមបណ្ដាញសង្គម ពាក់ព័ន្ធសមត្ថកិច្ចកងរាជអាវុធហត្ថ។

តាមរយៈសេចក្ដីបំភ្លឺ និងការលើកឡើងនៅតាមបណ្ដាញសង្គម អ្នកនាំពាក្យរាជអាវុធហត្ថលើផ្ទៃប្រទេស តាងនាមឲ្យកងរាជអាវុធហត្ថទាំងអស់ បានទទួលយកនូវអ្វីដែលរិះគន់ពីសំណាក់មហាជន និងឆ្លើយតបតាមដែនសមត្ថកិច្ចរបស់អាវុធហត្ថ ប៉ុន្ដែកងរាជអាវុធហត្ថ មិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។

ខាងក្រោមគឺជាខ្លឹមសារបំភ្លឺទាំងស្រុងរបស់ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖

* ១៖ ករណីខេត្តព្រៃវែង៖ ទី១៖ «ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០០,០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!» និងទី២៖ «ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ!»។

ករណីខាងលើនេះ ខ្ញុំបាទបានឆ្លើយតបជូនជ្រាបកាលពីថ្ងៃទី២១ និងថ្ងៃទី២៦ ខែវិច្ឆិកា រួចហើយ នាយទាហាននៃកងរាជអាវុធហត្ថទាំង២រូប មិនបានប្រព្រឹត្តបទល្មើសនោះទេ គឺកងរាជអាវុធហត្ថ បានប្រតិបត្តិតួនាទី ភារកិច្ច តាមការអនុញ្ញាតដោយច្បាប់ និងគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ។ ជាមួយគ្នានោះដែរ ជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានអនុវត្តតាមនីតិវិធីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរួចហើយ។

ចំពោះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមថា «ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ» គឺក្រុមគ្រួសារមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ប្តឹងតវ៉ាទៅតុលាការ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ។ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ និងជាអ្នកបម្រើ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានចូលរួមក្នុងពិធីបុណ្យដោយយកថវិកាចំនួន២លានរៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលទទួលមរណភាពដោយសារលង់ទឹក ផងដែរ។

* ២៖ករណីនៅខេត្តក្រចេះ៖

ទី១៖ គណនីហ្វេសបុកឈ្មោះ Tan Kimsour បានបង្ហោះពាក់ព័ន្ទនឹងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានសួរនាំអំពី «បេសកកម្ម» កងរាជអាវុធហត្ថក៏បានឆ្លើយតប និងទទួលយកជាកំហុស «វិជ្ជាជីវៈ» ហើយឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការណែនាំឱ្យលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវតែសហការបង្ក្រាប។ ជាមួយគ្នានោះ កម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសហការជាមន្ត្រីជំនាញធ្វើការចាប់យកវត្ថុតាង ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើបឹងចារ ដើម្បីបន្តតាមនីតិវិធី។

ទី២៖ កងរាជអាវុធហត្ថ បាននិងកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើនេះ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន។

ទី៣៖ កងរាជអាវុធហត្ថ នឹងទទួលយករាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធករណីខាងលើនេះ ប៉ុន្តែកងរាជអាវុធហត្ថ មិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។

ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោក «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» គឺបុគ្គលណាដែលប្រព្រឹត្តបទល្មើសត្រូវតែអនុវត្តច្បាប់ ប្រព្រឹត្តខុសវិន័យត្រូវតែអនុវត្តវិន័យទណ្ឌកម្ម។ កងរាជអាវុធហត្ថនឹងប្រកាសព័ត៌មានជូនក្រោយពីបញ្ចប់នីតិវិធី៕