* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ខណៈបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អប្រសើរខ្លាំង នៅខណ្ឌសែនសុខ

27-11-2025 15:28

(ភ្នំពេញ)៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានលើកសំណើ និងសំណូមពរដោយផ្ទាល់មាត់ ផ្តោតលើការស្ថាបនា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដូចជាអំពូលភ្លើងបំភ្លឺផ្លូវជាដើម ខណៈបញ្ហាទាក់ទិន និងសន្តិសុខ សុវត្ថិភាពផ្សេងៗ ស្ទើរតែគ្មាន ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឡើយ ។

វេទិកាខាងលើនេះ បានរៀបចំឡើង ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនោះ ក៏មានវត្តមានលោក ស្រេង ជ្រិន អគ្គាធិការ នៃក្រសួងសុខាភិបាល តំណាងលោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០នាក់។

ថ្លែងក្នុងឱកាសនេះ លោក ពេញ ធារម្យ បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរ ចង់បានបំផុតការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលផលដោយផ្ទាល់ បើទោះសំណើ និងសំណូមពរខ្លះ មិនអាចសម្រេចបានភ្លាមៗ តែយ៉ាងណាក៏ត្រូវតែដោះស្រាយជូន ។

បន្ថែមលើនេះ លោកអភិបាលរង បានបញ្ជាក់ថា អ្វីដែលលើកឡើង ក្រុមការងារនឹងមិនបិទភ្លែកឡើយ ក្នុងនោះ លោកកត់សម្គាល់ថា ភាគច្រើនសំណើ និងសំណូមពរមុននេះ ភាគច្រើន ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងជំនាញសាធារណការ ដោយឡែកខាងសន្តិសុខ លោកអភិបាលរង ក៏បានអរគុណដល់អធិការនគរបាលខណ្ឌ ក៏ដូចជាអាវុធហត្ថខណ្ឌ ពិតជាបម្រើពលរដ្ឋបានល្អ រហូតមិនមានបងប្អូនប្រជាពលរដ្ឋ លើកឡើងអ្វីបន្តិចឡើយពាន់នឹង បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នេះតែម្តង ។

ឆ្លើយតបនឹងសំណើ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋ ស្នើសុំអំពូលភ្លើងបំភ្លឺផ្លូវសូឡា ក្នុងនាមអភិបាលខណ្ឌសែនសុខ ដែលទើបឡើងកាន់នាពេលថ្មីៗនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានធានាថា មិនឱ្យលើសពី១សប្តាហ៍ លោកនឹងចាត់ឱ្យគេតម្លើងជូនតាមសំណូមពរ ខណៈដែលសំណើ និងសំណូមពរផ្សេងៗ ដែលនៅសេសសល់ លោកនឹងចុះពិនិត្យផ្ទាល់ តាមទីតាំងជាក់ស្តែង និងខិតខំដោះស្រាយឱ្យអស់លទ្ធភាព តាមដែលអាចធ្វើបានជូនប្រជាពលរដ្ឋ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខ មានប្រជាពលរដ្ឋ ៨នាក់ បានលើកសំណើ និងសំណូមពរផ្ទាល់មាត់ ដោយភាគច្រើន សុំអំពូលភ្លើង ការលើកកម្ពស់ផ្លូវ ការពង្រីកផ្លូវ និងការជួសជុលស្ថាបនាផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។

ក្រោយបញ្ចប់វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌសែនសុខនេះ រដ្ឋបាលខណ្ឌសែនសុខ បានចុះដោះស្រាយបើកផ្លូវភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ជូនប្រជាពលរដ្ឋភ្លាមៗ ទៅតាមសំណើរបស់អ្នកភូមិផងដែរ៕