* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កុំយកគំរូតាម! យុវជនម្នាក់ វាយបំផ្លាញ​ទ្រព្យ​សម្បត្តិក្នុងផ្ទះ និងជេរប្រមាថម្តាយបង្កើត ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្ដកំពង់ស្ពឺ, សូមពលរដ្ឋ​សុំអន្តរាគមន៍ពីអាវុធហត្ថតាមលេខ 1292 (Video inside)

27-11-2025 17:41

(កំពង់ស្ពឺ)៖ សូមយុវជន-យុវតីទាំងឡាយ កុំយកគំរូតាមឲ្យសោះ! យុវជនម្នាក់ បានវាយបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅក្នុងផ្ទះ និងជេរប្រមាថលើម្តាយបង្កើតរបស់ខ្លួន ត្រូវបានបងស្រីបង្កើត រាយការណ៍មកកាន់សមត្ថកិច្ច ចុះមកឃាត់ខ្លូន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិត​នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន​ ខេត្ត​កំពង់ស្ពឺ។

បើតាមកងរាជអាវុធហត្ថក្រុងច្បារមន បានឲ្យដឹងថា មានប្រជាពលរដ្ឋ​ ឈ្មោះ​ ម៉ុន​ ម៉ីម៉ី ភេទ​ស្រី​ អាយុ​២៥ឆ្នាំ​ បាន Call​ ទំនាក់ទំនង​ តាមរយៈ​លេខទូរស័ព្ទ​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ (HoteLine)1292​ បានរាយការណ៍ថា មាន​ករណី​ប្អូនប្រុសបង្កើត​ បានវាយសម្ភារ និងបំផ្លិចបំផ្លាញ​ ទ្រព្យ​សម្បត្តិ​នៅក្នុងផ្ទះ​ និងបានជេរប្រមាថ ទៅលើម្តាយបង្កើត​។

​ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានទៅដល់ទីតាំងកើតហេតុ​ បានសួរនាំព័ត៌មានពីម្តាយបង្កើត​ និងប្អូនស្រី​បង្កើតថា​ កាលព្រឹក​វេលាម៉ោង​០៧៖០០នាទីព្រឹក​ ឈ្មោះ​ គោត​ លីន​ បានវាយសម្ភារៈ និងបំផ្លិចបំផ្លាញក្នុងផ្ទះ​បន្ទាប់​ ជនសង្ស័យ​ក៏បានរត់គេចខ្លួនបាត់​។

កម្លាំងមូលដ្ឋានក្រុងច្បារមន​ ធ្វើការស្រាវជ្រាវ​ បានឃាត់ខ្លួន​ ជនសង្ស័យ​ចំនួ​ន០១នាក់​ នៅវេលាម៉ោង​០៨៖៣០នាទីព្រឹក​ (ថ្ងៃ.ខែ.ដដែល)។

បច្ចុប្បន្ន​ជនសង្ស័យ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានបញ្ជូនទៅ​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ ដើម្បី​អនុវត្ត​តាម​៕