* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ និងឧបនាយករដ្ឋមន្ត្រីវៀតណាម៖ សន្តិសុខព្រំដែន ជាកត្តាសំខាន់នៃកំណើនពាណិជ្ជកម្ម (Video inside)

28-11-2025 11:33

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការពេញចិត្តយ៉ាងខ្លាំង​ចំពោះការសម្រេចបាននូវកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ រយៈពេល​៩ខែឆ្នាំ២០២៥ សម្រេចបានប្រមាណ៩ពាន់លានដុល្លារអាមេរិក។ សម្តេចតេជោ និង​ឧបនាយករដ្ឋមន្ត្រីវៀតណាម បានមើលឃើញថា សន្តិសុខសណ្តាប់ធ្នាប់ល្អ​តាម​បន្ទាត់​ព្រំដែន ជាចំណែកមួយដ៏សំខាន់នៃកំណើនពាណិជ្ជកម្មនេះ។

នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត​​ឱ្យលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធ​សភា រាជធានីភ្នំពេញ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះដំណើរបំពេញទស្សនកិច្ច​របស់លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅកម្ពុជា។ ក្នុងជំនួបនេះ សម្តេច​តេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទាំងក្របខណ្ឌរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ និងគណបក្សមានការរីកចម្រើន​គួរឱ្យ​កត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមសម្តែងនូវការសោកស្តាយចំពោះគ្រោះម​ហន្ត​រាយធម្មជាតិនៅក្នុងប្រទេសវៀតណាម បណ្តាលឱ្យប៉ះពាល់ជីវិតពលរដ្ឋ និងរងនូវ​ការខូចខាតនានា។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការអរគុណជាអនេក ដែលសម្តេចតេជោ បានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានជួបសម្តែងការគួរ​សម និងពិភាក្សាការងារ។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការអរគុណចំពោះ​មនោ​សញ្ចេតនារបស់សម្តេចតេជោ ដែលបានចូលរួមរំលែកនូវការសោកស្តាយចំពោះ​គ្រោះ​មហន្តរាយធម្មជាតិនៅប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បាននាំមកនូវសារផ្តាំផ្ញើសាកសួរសុខទុក្ខ​សម្តេច​តេជោ ហ៊ុន សែន ពីសំណាក់ថ្នាក់ដឹកនាំប្រទេសវៀតណាម មានដូចជាអគ្គលេខា​ធិ​ការ​​បក្ស​កុម្មុយនីស្តវៀតណាម ប្រធានសភាវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម និង​ប្រមុខរដ្ឋវៀតណាមជាដើម។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់​ទំនង​រវាងកម្ពុជា និងវៀតណាម ដែលជាទំនាក់ទំនងល្អមិនត្រឹមក្របខណ្ឌរដ្ឋាភិបាល​ប៉ុណ្ណោះទេ តែទំនាក់ទំនងរវាងបក្ស និងបក្សមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសការធ្វើ​ពាណិជ្ជកម្ម​ដែលមានការកើនឡើង ក្នុងរយៈពេល​ត្រឹម​ជាង​៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មមានជាង៩ពាន់លានដុល្លារ ហើយនឹង​មាន​ការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។ នេះជាការបង្ហាញឱ្យឃើញនូវ​សញ្ញា​វិជ្ជមាននៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពល្អប្រសើរនៃការធ្វើ​ពាណិជ្ជ​កម្ម​នេះ អាចសម្រេចទៅបានក៏ព្រោះតែមានសន្តិសុខល្អនៅតាមព្រំដែន ដែលប្រទេស​ទាំង​ពីរបានធ្វើរួមគ្នាដើម្បីពង្រឹង និងពង្រីកផ្នែកសន្តិសុខសណ្តាប់ធ្នាប់​នៅតាម​ព្រំដែន។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងទៅលើអ្វីដែលលោក​ឧបនាយក​រដ្ឋ​មន្ត្រីវៀតណាម បានលើកឡើងខាងលើនេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែម​ថា ក្រៅតែពីការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អតាមព្រំដែនហើយនោះ ការ​តភ្ជាប់រវាងគ្នាតាមរយៈហេដ្ឋារចនាសម្ព័ន្ធនានា ក៏ជាចំណែកដ៏សំខាន់ផងដែរ សម្រាប់​លើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។

ទន្ទឹមនឹងការពេញចិត្តចំពោះវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម​ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្តីរំពឹងផងដែរថា កម្ពុជា និងវៀតណាម អាចនឹងសម្រេចគោលដៅពាណិជ្ជកម្ម២០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ការបើកច្រក​ព្រំដែន​អន្តរជាតិកម្ពុជា និងវៀតណាម នៅច្រកព្រំដែនម៉ឺនជ័យ ក្នុងខេត្តព្រៃវែង​នាដើម​ខែធ្នូ ឆ្នាំ២០២៥នេះ ក៏ជាសញ្ញាវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនាក់​ទំនង​ប្រជាជននៃប្រទេសទាំងពីរ៕